logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី ស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់
65
26-May-2023
Sub-nation news
Link

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី ស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍ពីការងារសាងសង់ព្រះវិហារ និងសមិទ្ធផល​នា​នា​ក្នុងវត្តព្រីងច័ន្ទបារមី នូវព្រះវិហារថ្មី ០១ខ្នង មានបណ្តោយ ១៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ១៦ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿងរចនាបថខ្មែរ និងព្រះពុទ្ធសាសនា បានកសាងរួចរាល់នៅខែមេសា ឆ្នាំ២០២៣ ចំណាយអស់ថវិកាចំនួន៤៣៧.២០០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះក៏មា​នការចូល​រួមកសាងដោយឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាកកំពង់ផែស្វ័យតក្រុងព្រះសីហនុ សហការី លោក ជំទាវ ម៉ិត ចន្ធូ រួមនឹងសប្បុរសជនជិតឆ្ងាយ លោកអាចារ្យ គណកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ហើយបានរៀបចំធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងប្រគេនព្រះសង្ឃសម្រាប់ធ្វើសង្ឃកម្មផ្សេងៗ​តាមច្បាប់ព្រះវិន័យព្រះពុទ្ធសាសនានៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នាពេលនេះ។ វត្តព្រីងច័ន្ទបារមី ដឹកនាំរបស់ព្រះតេជគុណ ចាន់ សារ៉ា ព្រះវិន័យធរ អនុគណស្រុកព្រៃនប់ និងជាព្រះចៅអធិការវត្ត មានព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា សិក្សារៀនសូត្រ ព្រះវិន័យចំនួន ០៨អង្គ ក្នុងនោះភិក្ខុចំនួន ០៤អង្គ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អបអរសាទរពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្ត​ព្រីងច័ន្ទបារមី ស្ថិតនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាឱកាសនេះ វត្តព្រីងច័ន្ទបារមី កសាងក្នុងប្រទេសជាតិមានសន្តិភាព កម្ពុជាបានឆ្លងកាត់អតីតកាលវែងឆ្ងាយ ហើយប្រទេសកម្ពុជាបានឆ្លងកាត់របបដឹកនាំជាច្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន កម្ពុជាបានឆ្លងកាត់សង្គ្រាមរាំរ៉ៃ និងត្រូវបានបញ្ចប់សង្គ្រាមដោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

វិស័យព្រះពុទ្ធសាសនមានការរីកចម្រើន ដែលបានកើតឡើងពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោ​យ​សទ្ធាជ្រះថ្លារបស់សប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់​ព្រះសង្ឃធ្វើសង្ឃកម្មតាមព្រះវិន័យព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿ​បែបព្រះពុទ្ធសាសនាតរៀងទៅ។

ព្រះរាជាណាចក្រកម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរី​ភាពខាងជំនឿ និងសាសនា ការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ វត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយគ្រប់ជ្រុងជ្រោយធ្វើឱ្យប្រទេសជាច្រើននៅជុំវិញពិភពលោក បន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះ គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior