logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ូច ភា នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋងាយរងគ្រោះចំនួន ២៥០គ្រួសារ ក្នុងស្រុកបូរីជលសារ
25
21-Aug-2023
Sub-nation news
Link
ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បាននាំយកអំណោយប្រទេសជាសមាជិកអាស៊ានបូក៣ ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ ដើម្បីចែកជូនពលរដ្ឋងាយរងគ្រោះ ដោយសារគ្រោះធម្មជាតិ និងពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងស្រុកបូរីជលសារ ចំនួន ២៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ លោកប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ អភិបាលរងស្រុក អធិការនគរបាលស្រុក មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ សូមជម្រាបជូនដែរថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧៥០០០គីឡូក្រាម សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាតចំនួន ២៥០០គ្រួសារ នៅតាមបណ្ដាក្រុង ស្រុក ចំនួន១០ ក្នុងខេត្តតាកែវ៕ ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior