logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីលែងត្រី ក្នុងបឹងតាកែវ ដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១ កក្ដដា
62
18-Aug-2023
Sub-nation news
Link
នាព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រលែងត្រី នៅបឹងតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១ កក្ដដា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងខេត្ត លោកវរសេនីយ៍ឯក យូ អាល់វី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក កង អាណាន់ អភិបាលក្រុង លោក សៅ សុកល នាយកខណ្ឌរដ្ឋបាលជលផល ព្រមទាំង មន្រ្តីរាជការចំណុះរដ្ឋបាលក្រុង។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានលើកឡើងថា ទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់នូវមនោសញ្ចេតនា ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ព្រមទាំងបង្កើន ផលត្រី នៅតាមតំបន់ ដែលមិនជាប់ដែន នេសាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តតាកែវ ដើម្បីធានាឱ្យមានផលត្រីនៅតាម ទីជនបទ ឆ្ងាយដាច់ស្រយ៉ាល។ យោងតាមរបាយការណ៍របស់ លោក សៅ កុសល នាយកខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងក្រុមការងារ បានប្រលែងកូនត្រីពូជ ចំនួន ២១០០០ក្បាល មានដូចជា ៖ ត្រីប្រា (ធំ) ចំនួន ៥០០០កូន, ត្រីឆ្អិន ១៦០០០កូន, ត្រីព្រលូង ២០០កូន, ត្រីកាហែ ៥០០កូន, បង្កង ១០០ក្បាល, ត្រីកន្ធ ៣គីឡូក្រាម, ត្រីឆ្អិន ៥គីឡូក្រាម បានប្រលែងចូលបឹងតាកែវ ដើម្បីបង្កើបង្កើនផលស្ដុកនៅក្នុងធម្មជាតិ ឱ្យកាន់តែច្រើន៕ ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior