logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ូច ភា អនុញ្ញាតឱ្យប្រតិភូសភាពាណិជ្ជកម្មខេត្តតាកែវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
75
02-Aug-2023
Sub-nation news
Link

តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ជីប ភក្ដីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ការងារដែលសភាពាណិជ្ជកម្ម ចាំបាច់ត្រូវធ្វើ គឺការគៀងគររកអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុករកស៊ីនៅក្នុងខេត្តរបស់ខ្លួន ដោយធ្វើយ៉ាងណា ត្រូវមានវិធីសាស្រ្តក្នុងការអូសទាញ ក្រុមអ្នកវិនិយោគឱ្យបាន តាមដែលអាចធ្វើទៅបាន ព្រោះតួនាទីសភាពាណិជ្ជកម្មនេះសំខាន់ខ្លាំងណាស់ អាចនិយាយបានថា សម្របសម្រួលការប្រកបអាជីវកម្មក្នុងខេត្ត និងទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងនៅក្រៅប្រទេស មកវិនិយោគនៅក្នុងខេត្ត ដើម្បីបង្កើតការងារឱ្យបានច្រើនជូនប្រជាពលរដ្ឋបានធ្វើមានចំណូលសម្រាប់ទ្រទ្រង់ជីវភាព និងជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អ៊ូច ភា បន្ថែមទៀតថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នតំណាងវិស័យឯកជនក្នុងខេត្ត សម្រាប់ជួយដំណោះរការអាជីវកម្មនៅក្នុងខេត្ត និងជួយទាក់ទាញ ការវិនិយោគ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតការងារលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែងក្បាលម៉ាស៊ីន និងជំរុញ សេដ្ឋកិច្ច ក្នុងខេត្តឱ្យមានដំណើរការបានឆាប់រហ័សបន្ថែមទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior