logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល នាំយកនូវទេយ្យទាន បច្ច័យ និងទៀនចាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ចំនួន ១៥វត្ត នៅទូទាំងក្រុងតាខ្មៅ
63
01-Aug-2023
Sub-nation news
Link

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអាជ្ញាធរក្រុងតាខ្មៅ បាននាំយកនូវទេយ្យទាន បច្ច័យ និងទៀចាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាវ ចំនួន ១៥វត្ត ទូទាំងក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅវត្តព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

ឯកឧត្តម អភិបាលខេត្ត បន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior