logo
Header Logo
News Detail
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ និងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍
51
31-Jul-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធីបតីក្នុងពិធីបិទ និងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សាខាកាកបាទក្រហមខេត្តគោលដៅ ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានស្នើដល់សាខាកាកបាទក្រហមខេត្តគោលដៅ ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ត្រូវបន្តអនុវត្តឱ្យមាននិរន្តភាព ក្នុងកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ឱ្យទទួលបានជោគជ័យ។

លោកជំទាវ បន្តថា កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ មានការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុប តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម និងកាកបាទក្រហមហ្វាំងឡង់ កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តគោលដៅចំនួន ១៩៤ភូមិ ២០ឃុំ ១០ក្រុង-ស្រុក នៅក្នុងខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ក្នុងរយៈពេល ៣ឆ្នាំ មកហើយ។ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ មានគោលដៅរួមចំណែកតាមរយៈការលើកកម្ពស់សុខមាលភាពរស់នៅ របស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយអនុវត្តសកម្មភាពការងារសំខាន់ៗ ចំនួន ៣ គឺ៖ ១-ការត្រៀមបង្ការជំងឺរាតត្បាត ,២-ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ និង៣-ការអភិវឌ្ឍន៍ស្ថាប័ន។

លោកជំទាវ បន្ថែមទៀតថា បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដោយសារសហគមន៍អឺរ៉ុប មានការផ្លាស់ប្ដូរទិសដៅអាទិភាពប្រតិបត្តិការ និងការងារកាត់បន្ថយហានិភ័យ ដូច្នេះខេត្តគោលដៅនីមួយៗ ត្រូវបង្ហាញពីភាពម្ចាស់ការ និងភាពទទួលខុសត្រូវរបស់ខ្លួន ក្នុងការបន្តសកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឱ្យមាននិរន្តភាព និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថា ការងារកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអនុវត្តកម្មវិធីនៅភូមិគោលដៅចំនួន ៤១ ក្នុងឃុំចំនួន ៦ នៃស្រុកគោលដៅចំនួន ៣ ទូទាំងខេត្តកណ្ដាល រួមមាន៖ ស្រុកខ្សាច់កណ្ដាល ស្រុកលើកដែក និងស្រុកកោះធំ ដោយបានអនុវត្តលើខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៤,៦១៧ខ្នង មានអ្នកទទួលផលសរុបចំនួន ១៥,៧៥៤គ្រួសារ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior