logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបសិក្ខាសាលាស្ដីពី លទ្ធផល នៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត
41
19-Jul-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាស្ដីពី លទ្ធផល នៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនសាងសង់ បណ្ដាមន្ទីរពាក់ព័ន្ធនានា និងរដ្ឋបាលស្រុកល្វាឯម ផងដែរ។

​ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរដល់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល បានខិតខំធ្វើការអភិវឌ្ឍគ្រប់វិស័យ ដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាយើងឱ្យកាន់តែរីកចម្រើន និងតាមទាន់សេដ្ឋកិច្ចប្រទេសក្នុងតំបន់។

ឯកឧត្តម បន្ដថា វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាកត្តាមួយដែលខានមិនបានសម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើន ក៏ប៉ុន្តែ ដើម្បីឱ្យការអភិវឌ្ឍមួយមានតុល្យភាព និងរឹងមាំ យូអង្វែង ត្រូវតែមានការសិក្សាឱ្យបានល្អិតល្អន់ពីគ្រប់ជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវមាន ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម(EIA) ដែលការសិក្សានេះស្ថិតក្រោមការ ត្រួតពិនិត្យរបស់ក្រសួងបរិស្ថាន។

ឯកឧត្តម បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា បណ្តាញផ្លូវថ្នល់ (ផ្លូវជាតិ ផ្លូវខេត្ត) ផ្លូវលំជនបទ ស្ពាន បាននាំឱ្យមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធ្វើដំណើរទៅមក ការដឹកជញ្ចូនឥវ៉ាន់ ទំនិញ និងសម្ភារផ្សេងៗ។ ការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិតនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ១ ដែលកំពុងតែមានចរាចរណ៍យ៉ាងមមាញឹក។ ដោយឡែក សម្រាប់ខេត្តកណ្តាលយើងនេះ តំបន់ដែលគម្រោងឆ្លងកាត់មួយចំនួននៅមិនទាន់មាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នផ្លូវ-ថ្នល់ឱ្យបានល្អប្រសើរនៅឡើយទេ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានបញ្ជាក់ថា ផ្លូវនេះ នឹងផ្ដល់សារ:សំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ ពីព្រោះផ្លូវនេះតភ្ជាប់រវាងតំបន់ប៉ូលសេដ្ឋកិច្ច សំខាន់ពីរគឺ រាជធានីភ្នំពេញ និងបាវិត ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ហេតុដូច្នេះ គម្រោងសាងសង់នេះ នឹងជួយជំរុញកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ព្រមទាំងជួយកាត់បន្ថយ ភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគឺ ផ្លូវ ទឹក ភ្លើង (អគ្គិសនី) និងធនធានមនុស្ស ដែលជាបង្គោលគ្រឹះ៤ ដ៏មាំដើម្បីឱ្យសង្គមជាតិមានការអភិវឌ្ឍ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior