logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ បើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការត្រៀមបម្រុងស​ម្រាប់ការឆ្លើយតប​សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់
40
06-Jul-2023
Sub-nation news
Link

ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើ​សេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ក្រោមអធិបតីភាពឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។

លោក ទីវ សុផែន បានធ្វើបទបង្ហាញអំពីសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់​ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ដែលទម្រង់នៃការផែនការទាំងពីរនោះ គឺរៀបចំឡើងស្របគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានប្រមូលធាតុចូលពីគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក និងអង្គការពាក់ព័ន្ធក្នុងខេត្ត។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអង្គភាព ក្រុងស្រុក អង្គការដៃគូ និងមន្ត្រីលេខាធិការដ្ឋានខេត្ត ដែលបានផ្ដល់ធាតុចូលយ៉ាង​មានសារៈសំខាន់ទៅក្នុងផែនការ ដើម្បីកំណត់ត្រៀមទុកជាស្រេចនូវយន្តការ និងសេចក្តីព្រាងធនធានរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដោយគិតទាំងកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់ប្រភេទ និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។ សម្រាប់ជំនួយដល់ដំណើរការក្នុងការគ្រប់គ្រងប្រតិបត្តិការអន្តរាគមន៍ឆ្លើយតបគ្រោះមហន្តរាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយក៏ជាផែនទីបង្ហាញផ្លូវក្នុងការសម្រេចចិត្ត និងជាមូលដ្ឋានក្នុងការបង្កើតផែនការឆ្លើយតបសង្គ្រោះបន្ទាន់។

ឯកឧត្តម អភិបាលរងខេត្តបានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្រ្តីលេខាធិការក្រុង ស្រុក ប្រើប្រាស់ប្រព័ន្ធPRISM និងចុះត្រួតពិនិត្យទីទួលសុវត្ថិភាពបានច្បាស់លាស់ មន្ទីរអង្គភាពនិងអង្គការដៃគូរដើម្បីឆ្លើយតបស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior