logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
75
26-Jun-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលនេះ គឺបានសបញ្ជាក់ឱ្យឃើញថា បានផ្សារភ្ជាប់យ៉ាងរឹងមាំរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ព្រោះថាសាកលវិទ្យាល័យនេះ ផ្តួចផ្តើមបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេច ព្រះមង្គលទេពាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ ប៉ុន្តែកម្មវិធីសិក្សា គឺអនុវត្តដូចនឹងគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា។

ឯកឧត្ដម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៥ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម និងមហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ ដែលមានមុខជំនាញសរុប ២០ជំនាញ។ សាកលវិទ្យាល័យបានបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២២-២០២៣ ជំនាន់ទី១ កាលពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមាន សមណនិស្សិត និស្សិត កំពុងសិក្សាចំនួន ៦០០ នាក់ ស្រី៣៣២ នាក់, មានសាស្ត្រាចារ្យបង្រៀន ចំនួន ២៣ អង្គ-នាក់ ស្រី ០៣ នាក់, និងមានថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកសរុបចំនួន ៩៧ អង្គ-នាក់ ស្រី ១៦ នាក់។

ឯកឧត្តម បន្ថែមទៀតថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមចេញពីការយកអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ធ្វើជាដើមទុន ដើម្បីសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់យ៉ាងអង់អាចក្លាហានពីរបប ប៉ុល ពត និងបានដាក់ចេញគោលនយោបាយស្ដារសេដ្ឋកិច្ច-សង្គម ពីកំទេចផេះផង់ ឈានទៅរកការរីកចម្រើន នូវផ្នែកសេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍឥតឈប់ឈរ ដោយបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេស ដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាប្រទេសហែកហួរដោយសារសង្គ្រាមស៊ីវិល គ្រាប់មីន អសន្តិសុខ និងក្រីក្រ មកជាប្រទេសមានសន្តិភាពបរិបូរណ៍, ប្រែក្លាយដីចម្ការមីន ទៅជាដីមាស តាមរយៈការ អភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ជាពិសេសការរក្សាបាននូវ ស្ថិរភាពនយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ដែល មិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior