logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលាភ័ត្ត និងសមិទ្ធផលនានា ក្នុងវត្តតាតៃ
44
26-Jun-2023
Sub-nation news
Link

ខេត្តតាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលាភ័ត្ត និងសមិទ្ធផលនានា ក្នុងវត្តតាតៃ ស្ថិតភូមិតាតៃ ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារ លោក ម៉ឹង វុធី អភិបាលរងខេត្ត លោកអភិបាលស្រុកត្រាំកក់ អាជ្ញាធរភូមិឃុំ និងមន្រ្តីចំណិះរដ្ឋបាលស្រុក ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ ក៏នាំយកមកនូវបច្ច័យចូលរួមកសាងវត្តតាតៃ ចំនួន ២០.០០០.០០០រៀល និងផ្ដល់ជូនតាជី យាយជី ៥០នាក់ ម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ១០នាក់ ម្នាក់ៗ ថវិកា ៣ម៉ឺនរៀល, សិស្សានុសិស្ស ១៦៦នាក់ ម្នាក់ៗ ទទួលបាន សៀវភៅ ២ក្បាល ប៊ិច១ ថវិកា ៥ពាន់រៀល, យុវជនកាយរិទ្ធ កាកបាទក្រហម សសយក ៩០នាក់ ម្នាក់ៗ ថវិកា ១ម៉ឺនរៀល ប្រជាការពារ ៣០នាក់ ម្នាក់ៗ ថវិកា ១ម៉ឺនរៀល ផ្ដល់ជូន អធិការដ្ឋាននគរបាលស្រុក ៥០ម៉ឺនរៀល មូលដ្ឋានអាវុធហត្ថស្រុក ៥០ម៉ឺន ផ្នែកសឹករងស្រុក ៥០ម៉ឺនរៀល និងចែកកង់ ៨គ្រឿង ជូនដល់ ក្មួយៗក្រីក្រផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior