logo
Header Logo
News Detail
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាស​ម្ព័ន្ធជូន អតីតយុទ្ធជន និវត្តជន នៅឃុំចន្ទ្រា
29
22-Jun-2023
Sub-nation news
Link

នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេ ត្ត ស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធជូន អតីតយុទ្ធជន និវត្តជន ក្នុងគម្រោងដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលា ខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក​មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក ទាំង៨ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យសេដ្ឋកិច្ច សង្គមកិច្ចសាលាខេត្ត លោកប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់សាលាខេត្ត លោកមេឃុំចន្ទ្រា ស្រុកចន្ទ្រា និងលោកមេឃុំត្នោត ស្រុកកំពង់រោទិ៍។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានជម្រុញដល់គណៈកម្មការអនុវត្តគម្រោងសាងសង់ត្រូវ សហការ និងសិក្សាហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានារួមមាន ផ្លូវ ប្រឡាយទឹក ស្រះទឹក វត្តអារាម ផ្សារ បណ្តាញអគ្គិសនី ស្របតាមប្លង់មេ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់។ ទន្ទឹមនោះត្រូវរៀបចំជ្រើសរើសរើសមុខសញ្ញាក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជនដែលបានស្នើសុំ ដោយពិនិត្យវិច្ឆ័យឱ្យបានត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់មុននឹងផ្តល់ជូន ដើម្បីស្របតាមគោលការណ៍និតិវិធីច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior