logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតី​ក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក សមាជិកា​សមាជិកាសមាគម អ.ម.ត. ខេត្តក្រចេះ
51
22-Jun-2023
Sub-nation news
Link

ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣  ឯកឧត្តម សេង ថានី ប្រធានក្រុមការងារគ្រប់គ្រង សិស្ស-និសិ្សត​អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និង​បញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME ) ខេត្តក្រចេះ ។

ថ្លែងក្នុងឱកាសនោះដែល ឯកឧត្តម វ៉ា ថន បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តក្រចេះ រួមជាមួយនឹងការអបអរសាទរ ចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ១០២នាក់ ។

ឯកឧត្តម វ៉ា ថន មានប្រសាសន៏ផ្ដាំផ្ញើ ដល់សិស្ស-និស្សិតនូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា ដោយធៀបទៅនឹងការលំបាកខ្វះខាត ដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាល និងបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ដែលតែងគិតគូរជានិច្ចលើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំជាវិស័យអាទិភាពខ្ពស់បំផុត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ដែលតែងបានផ្តល់ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ, និង បរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិត ខ្វះលទ្ធភាព  នេះកាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយ សម្រាប់ពួកគេ តាមរយៈការទទួលបានឱកាសចាប់យកអាជីព ការងារល្អប្រសើរ នៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណង ប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior