logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តទី៥ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
64
21-Jun-2023
Sub-nation news
Link

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តទី៥ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តម សួស គង់ រដ្ធលេខាធិការប្រចាំការ តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិ និងប្រជាពលរដ្ធយ៉ាងច្រើនកុះករ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការអភិវឌ្ឍអំពីអនាម័យការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យនៅទូទាំងខេត្តកំពង់ឆ្នាំង ការងារផ្គត់ផ្គង់ទឹកជនបទ នៅក្នុងខេត្តកំពង់ឆ្នាំង រួមមានសមិទ្ធិផលមួយចំនួនដូចជាៈ អណ្ដូងស្នប់សរុបចំនួន ១៩,៧១៩អណ្ដូង លូសរុបចំនួន ១០, ៦៤៤អណ្តូង ស្រះសហគមន៍សរុបចំនួន ១៨០ស្រះ អាងត្រងទឹកភ្លៀងសរុបចំនួន ១,០៣៣អាង ប្រព័ន្ធចែកចាយទឹកស់ហគមន៍សរុបចំនួន ១៧កន្លែង ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ១២កន្លែង គិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ ចំនួនខ្នងផ្ទះមានទឹកស្អាតហូប និងសម្រាប់ប្រើប្រាស់ចំនួន ១០២,២៨០ខ្នង ដែលមានអត្រាគ្រប់ដណ្ដប់ការផ្គត់ផ្គង់ទឹកស្មើនឹង ៨០% បើធៀបទៅនឹងចំនួនខ្នងផ្ទះសំរុប ១២៧,៨៥០ខ្នង និងការងារលើកកម្ពស់អនាម័យជនបទ នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ១១៦,៦៤៨ខ្នង នៃចំនួនខ្ទងផ្ទះសំរុប ១៩៥,៤០៦ខ្នង ខ្ទងផ្ទះប្រើបង្គន់អនាម័យរួម ១១,២០២ខ្នង ខ្ចងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូស្មើនឹង ១០០% នៃខ្នងផ្ទះសរុប ស្ថានភាពក្រុង ស្រុក ដែលទទួលបាន OD មាន ក្រុងកំពង់ឆ្នាំង ទទួលបាន ODF នៅឆ្នាំ២០២២ និងស្រុកចំនួន០៧ទៀតរួមមាន ស្រុកបរិបូណ៌ ជលគីរី កំពង់លែង រលាំប្អៀរ កំពង់ត្រឡាច សាមគ្គី មាន់ជ័យ និងស្រុកទឹកផុស ទទួលបាន ODF នៅចុងខែមីនា ឆ្នាំ២០២៣។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សួស គង់ បានបញ្ជាក់ថា ការសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣ ជាមោទនភាពបំផុតរបស់រដ្ឋបាលកំពង់ឆ្នាំងទាំងមូល ដែលបានឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅ សហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។

ឯកឧត្ដម ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតាមដានត្រួតពិនិត្យការផ្សព្វផ្សាយគ្រប់រូបភាព លើកទឹកចិត្តឱ្យប្រជាពលរដ្ឋសាងសង់បង្គន់ គៀងគរថវិកាពីសប្បុរសជន សម្រាប់ជួយគាំទ្រដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ក្នុងការសាងសង់ បង្គន់អនាម័យ ដើម្បីឱ្យខេត្តកំពង់ឆ្នាំងអាចសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior