logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ "ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី"
90
06-Jun-2023
Sub-nation news
Link

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ រដ្ធបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរបរិស្ថាន បានរៀបចំទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី ក្រោមអធិបតីភាព លោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរក្រុង មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ធជាច្រើននាក់។

លោក នៃ ចារី បានគូសបញ្ជាក់ថា ការរៀបចំ និងការចូលរួមទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុបរិស្ថាន។ ជាមួយគ្នានេះ លោកសង្ឃឹមថា ការប្រារព្ធទិវានាថ្ងៃនេះនឹងក្លាយជាចលករដែលជំរុញឱ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីយើងស្អាតបៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាព សម្រាប់មនុស្សគ្រប់រូប។

លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍បន្ថែមទៀតថា ការជួបជុំនៅថ្ងៃនេះ គឺជាមានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រៀបចំណេះដឹងពីភាពចាំបាច់ និងសារ:សំខាន់នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបថរបស់មហាជនគ្រប់មជ្ឈដ្ឋាន ឱ្យក្លាយទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដីស្របតាមទស្សនាទានការអភិវឌ្ឍដោយចីរភាព។

ជាមួយគ្នានេះ ការងារបរិស្ថាន ជាកិច្ចការងារដែលត្រូវបានពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឱ្យគ្រប់ភាគីទាំងអស់ ទាំងក្របខ័ណ្ឌសង្គមជាតិ តំបន់ និងពិភពលោក ចូលរួមពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយខិតខំរិះរកវិធានការ និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាបាននូវសុវត្ថិភាពនៃភពផែនដីវឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior