logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំ​ព្រឹត្តិការណ៍​​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម
37
16-Mar-2023
Sub-nation news
Link

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ា ហ្គេម និងកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយមា នការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោក ស្រីប្រធា​ន​មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំ ដោយផ្តោតសំខាន់លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ។មានដូចជា ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេ ស​ចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា ២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី ៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ។

យើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់សំដៅនាធាដល់សុខ សុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ២.ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោក មកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផល ទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ ប្រវត្តិ សាស្ត្រសម្រាប់ខេត្តព្រះសីហនុផងដែរ។ ខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន ៣ប្រភេទ ១.កីឡាទូកក្ដោង ២.កីឡាប៉ូតូទឹក និងទី៣.បាល់ទះឆ្នេរខ្សាច់។

យើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទី ភារកិច្ចការធ្វើជាម្ចាស់ផ្ទះ និងពិនិត្យទីតាំង នៃការប្រកួត ឱ្យបានសមស្រប ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយចែករំលែក និងការចូលរួមគាំ ទ្រឱ្យបានពេញលេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីប្រែក្លាយជាសកម្មភាពដែលជាមោទនភាព របស់ខេត្តយើងទាំងអស់គ្នា។

  ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក៏ជារឿងមួយសំខាន់ ក្នុងការទទួលខុសត្រូវ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅ តាមមូលដ្ឋាន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែ លម្អសោភណ្ឌភាពនៅ តាមមុខផ្ទះ យើងត្រូវចាប់យកឱកាស បង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នកលក់ដូរត្រូវដាក់ ស្លាក តម្លៃ ព្រមទាំងលើកទឹកចិត្តអ្នកដែលបានចូលរួមតាមការណែនាំរបស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេមនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព។

 ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើកាណែនាំឱ្យសាលាក្រុង មន្ទីរទេសចរណ៍ និងបរិស្ថាន គ្រប់គ្រងតាមបណ្តោយឆ្នេរមានភាពស្រស់ស្អាត ប្រកបដោយសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បី ត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរៀបចំស៊ីហ្គេមនៅខេត្តព្រះសីហនុនាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

 

 

 

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior