logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
58
15-May-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ នៅសាលាខេត្តកណ្ដាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងនូវកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលជានិច្ចកាល ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ លះបង់ពេលវេលា និងព្រះកាយពលបំពេញនូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តម បម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ជាពិសេសការបរិច្ចាគព្រះរាជទ្រព្យជាបន្តបន្ទាប់ ដើម្បីជួយដល់វិស័យមនុស្សធម៌ ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងព្រះរាជតម្រិះពីសុខទុក្ខរបស់ប្រជារាស្ត្រនៅគ្រប់កាលៈទេសៈ ព្រមទាំងព្រះរាជសកម្មភាពជាច្រើនទៀត ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។

ឯកឧត្ដម អភិបាលខេត្ត បន្ដថា ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ឬទិ្ធបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា ប្រោះព្រំ ព្រះសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមបានសមប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូប ជានិច្ចនិរន្តរ៍តរៀងទៅ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior