logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង​ រៀបចំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបច្ចេកទេស ដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច
29
15-May-2023
Sub-nation news
Link

នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង​ បានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារបច្ចេកទេស ដើម្បីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចរវាងក្រសួងអភិវឌ្ឍន៍ជនបទ សាលាខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកស្រី អ៉ី នារីនេត បានបន្ថែមថា ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ ខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននឹងកំពុងយកចិត្តទុកដាក់ផងដែរ លើបងប្អូនជនជាតិដើមភាគតិច តាមរយៈការដាក់ចេញនូវសៀវភៅគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច សារាចរណែនាំស្តីពីនីតិវិធី និងវិធីសាស្រ្តអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍ និងការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងលិខិតបទដ្ឋានគតិយុទ្ធសំខាន់ជាច្រើនទៀត។ បច្ចុប្បន្ន បងប្អូនជនជាតិដើមភាគតិច ត្រូវបានលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱ្យមានជីវភាពសមរម្យរួមជាមួយនឹងការពង្រឹងសមត្ថភាព ចំណេះដឹង ការការពារ និងការផ្តល់ឱកាសជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី អ៉ី នារីនេត បានបន្តថា ខេត្តកោះកុង ជាខេត្ដមួយក្នុងចំណោមខេត្ដនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានជនជាតិដើមភាគតិចរស់នៅផងដែរ ដូចជាក្នុងស្រុកថ្មបាំងជាដើម។ ហើយបន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារនឹងចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពរស់នៅ ទំនៀមទំលាប់ប្រពៃណី រួមជាមួយនឹងការស្វែងរកដំណោះស្រាយនានាសម្រាប់ពួកគាត់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior