logo
Header Logo
News Detail
thumbnail
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំ​កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងា​ររដ្ឋបាល​ខេត្តប្រចាំខែមេសា ឆ្នាំ២០២៣
53
03-May-2023
Sub-nation news
Link

នារសៀលថ្ងៃពុធ ទី០៣ ខែឧសភា  ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល​ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការ​ងាររដ្ឋ​បាល​ខេត្តប្រចាំខែមេសា ឆ្នាំ​២០២៣ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៣ដោយ​មានការអ​ញ្ជើញ​ចូលរួមដោយ អភិបាល​រងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កម្លាំងប្រដាប់អាវុ​​ធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញ នាយក នាយករង​ទីចាត់ អង្គភាព ចំណុះសាលាខេត្តនិងមន្រ្តីពាក់ព័ន្ធ​មួយចំនួនទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១)-មតិបើកកិច្ចប្រជុំរបស់ឯកឧត្តមអធិបតីអង្គប្រជុំ, ២)-ការចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត និងលើកទិសដៅការងារខែបន្ទាប់,  ៣)-មតិយោបល់របស់លោក លោកស្រី សមាជិក  សមាជិការអង្គប្រជុំ, ៤)-ផ្សេងៗ, ៥)- មតិបូកសរុប និងបិទកិច្ចប្រជុំ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថ្លែងអំណរគុណដល់អាជ្ញាក្រុង  ស្រុក  ឃុំ  សង្កាត់ នៅក្នុងពិធីដង្ហែព្រះអគ្គីជ័យ ដែលបានដឹកនាំប្រជាពលរដ្ឋមកចូលរួមអបអរសាទ ដែលជាព្រឹត្តិការជាប្រវត្តិសាស្រ្ត នៃពិធី ដង្ហែភ្លើងគុប យ៉ាងអធិកអធម៌ ធ្វើឱ្យខេត្តស្ទឹងត្រែងទទួលបានជោគជ័យនៃការដង្ហែព្រះអគ្គីជ័យរហូតដល់ព្រំប្រទល់ខេត្តក្រចេះ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា «កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តការងារ កាលពីខែមេសា ឆ្នាំ២០២៣ កន្លងមក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលបានជួបប្រទះ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារនៅខែថ្មី ទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត»។

ឯកឧត្តមអភិបាលខេត្ត  មានប្រសាសន៍គ្រើនរំលឹក ដល់កំលាំងប្រដាប់អាវុធមានសមត្ថកិច្ចត្រូវសហការគ្នាឱ្យល្អ ត្រូវពិនិត្យ លើបទល្មើសព្រៃឈើដែលកើតឡើងនៅខេត្តស្ទឹងត្រែង ម្យ៉ាងទៀតឱ្យកងកំលាំងប្រដាប់អាវុធទាំង៣ ប្រភេទត្រូវរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងរដូវ ឃោសនាបោះឆ្នោត និងការបោះឆ្នោតជាតិ ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងឈានចូលមកដល់ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior