logo
Header Logo
News Detail
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយនិយោជក និងកម្មករនិយោជិត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣
58
10-May-2023
Sub-nation news
Link

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយនិយោជក និងកម្មករនិយោជិត នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣ ក្រោមប្រធានបទ (សន្ថិភាព ស្ថេរភាព មុខរបរ និងការងារ) មានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា ប្រព្រឹត្តឡើងដើម្បីរំលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានា របស់កម្មករនិយោជិត និយោជក ដែលមាននៅក្នុងច្បាប់ ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន កាលពីឆ្នាំ២០២២ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមិនបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយសារវិបត្តិកូវីឌ-១៩ រោងចក្រត្រូវបានបិទខ្ទប់ កាត់បន្ថយចំនួនកម្មករនៅក្នុងរោងចក្រ រឿងដែលអាក្រក់នៅជំនាន់កូវីដ ពេលចាប់ផ្តើមយើងមិនទាន់មានវ៉ាក់សាំងចាក់ជូនកម្មករនិយោជិត និងខ្វះរូបមន្តព្យាបាល ដោយសារបច្ចុប្បន្នយើងមានភាពសាំក្នុងខ្លួនដោយបានចាក់វ៉ាក់សាំង តែប្រសិនបើមានការឆ្លងមិនមានការភ័យខ្លាច មិនធ្ងន់ធ្ងរធ្វើឱ្យបាត់បង់អាយុជីវិត ថ្ងៃនេះយើងបានជួបជុំគ្នាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដើម្បីបង្ហាញពីការអបអរសាទទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារនៅក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្ពុជា ដែលពីមុនមិនមានរបបសោធននិវត្តទេ គឺមានតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ពីឆ្នាំ២០២៣ កម្មករ កម្មការិនី ទទួលបានប្រាក់សោធននិវត្តនៅពេលចាស់ គ្រាន់តែយើងធ្វើការមួយឆ្នាំ ពេលចាស់មានប្រាក់កាន់តែច្រើន បងប្អូនទទួលបានអត្ថប្រយោជន៍ពាក់ព័ន្ធតាមច្បាប់កំណត់ សុំឱ្យបងប្អូនស្វែងយល់ដឹងក្នុងអាជីពរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល ចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគ រួមគ្នាបង្កើតរោងចក្រ ផ្តល់ឱកាសការងារជូនយុវជនរបស់យើង ក្រោមម្លប់សុខសន្តិភាព ទាក់ទងនឹងប្រាក់សោធននិវត្តន៍នេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយគាំពារសង្គម របបសោធននិវត្ត បើបងប្អូនកម្មករ និយោជិតមានជំងឺមាន ប.ស.ស ជាអ្នកធានារ៉ាប់រងក្នុងការព្យបាល។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានរៀបចំព្រឹត្តការណ៍ស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម កម្ពុជាទទួលបានមេដាយមាសច្រើនប្រកបដោយស្មារតីហ្វឹកហាត់ កម្ពជាជាប្រទេសតូច ប្រទេសក្រ តែយើងមានស្មារតី និងឆន្ទៈមិនក្រនោះទេ កម្ពុជាជាប្រទេសតូច តែបេះដូងធំទូលាយ ក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម ដោយទទួលការស្នាក់នៅរបស់កីឡាករ គ្រូបង្វិក និងការចូលទស្សនា និងការផ្សព្វផ្សាយដោយមិនយកថវិកាសម្រាប់គណៈប្រតិភូកីឡាដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ ព្រមទាំងបានធ្វើការណែនាំដល់កម្មករ កម្មការិនីរោងចក្រទាំងអស់ត្រូវខិតខំរៀនសូត្រដូចជា ខិតខំអភិវឌ្ឍន៍សមត្ថភាព ជំនាញ ភាសា ឈានទៅធ្វើទំនើបកម្ម នេះជាការចែករំលែកដើម្បីបង្កើនសមត្ថភាពជម្រុញការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបនាពេលខាងមុខ។

សូមបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិកាឧបត្ថម្ភជូនកម្មករ កម្មការិនី ៣៨៧នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ស្ត្រីមានផ្ទៃពោះចំនួន ៥នាក់ ម្នាក់ ១០ម៉ឺនរៀល ស្ត្រីលំហែមាតុភាព ៩នាក់ ម្នាក់ ១០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior