logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ ដែលបានបញ្ជប់ការសិក្សានៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ
65
28-Apr-2023
Sub-nation news
Link

ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ ដែលបានបញ្ជប់ការសិក្សានៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ។

លោក ភេង នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ បានរាយការណ៍ពីមជ្ឍមណ្ឌល​បណ្តុះ​បណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុ បានប្រែក្លាយជាវិទ្យាស្ថានពហុបច្ចេកទេស បណ្តុះបណ្តាលចាប់​ពី​កម្រិត បនបត្រវិជ្ជាជីវ:រយៈពេលខ្លី ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា បរិញ្ញាបត្រវិស្វករ សិក្សារយៈពេ​ល៤ឆ្នាំ សិស្ស និស្សិតបញ្ចប់ការសិក្សាពីឆ្នាំ២០០០ ដល់២០២២ សរុបចំនួន ១៦,៧៣៦នាក់ ស្រី ៧,៩០​​៧​នាក់ ដោយឡែកសិស្ស និស្សិតបញ្ចប់ការសិក្សា២០១៨ ដល់២០២២ ត្រូវទទួលសញ្ញា​បត្រនា​ពេ​លនេះមានចំនួន ៩៣២នាក់ ស្រី ៣១៨នាក់។ 

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានអបអរសាទរសិស្ស-និស្សិតវិទ្យាស្ថានពហុបច្ចេក​ទេស​ខេត្ត​ព្រះសីហនុ និងនិស្សិតជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យ​ទទួលបានលទ្ធផលដ៏ត្រចេះត្រច​ង់​នាថ្ងៃនេះ គឺស្តែងចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ និងការលះបង់ដ៏ធំធេងរបស់មាតា បិតា អាណាព្យាបាល ទើបអាចសម្រេចបានលទ្ធផលដូចថ្ងៃនេះ។ រាជរដ្ឋាភិបាលចាត់ទុកសមត្ថភាព ធនធានមនុស្សផ្នែកបំណិននាសតវត្សរ៍ទី២១ ជាពិសេសផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។

សមត្ថភាពប្រែក្លាយចំណេះដឹងទៅជាការអនុវត្តថ្មីៗ ដើម្បីគាំទ្រដល់ការធ្វើអន្តរកម្មសេ​ដ្ឋកិច្ចរបស់ប្រ​ទេសពី​​ការធ្វើ​​ពាណិជ្ជកម្មជាលក្ខណៈដោះដូរទំនិញ ទៅជាការធ្វើពាណិជ្ជកម្មផលិតផល និងសេវា​កម្មដែ​​ល​ប្រើប្រាស់ចំណេះដឹង និងបច្ចេកវិទ្យាកម្រិតខ្ពស់ និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ពី​ឧស្សាហក​ម្មដែលប្រើប្រាស់កម្លាំងពលកម្មទៅជាឧស្សាហកម្មផ្អែកលើពុទ្ធិ និងបំណិននៅ​ត្រឹមឆ្នាំ២០២​៥ តាមរយៈការបង្កើតនូវសេដ្ឋកិច្ច ឌីជីថល សំដៅធ្វើឱ្យកម្ពុជាក្លាយជាប្រ​ទេសមានប្រាក់ចំណូ​ល​មធ្យ​មកម្រិ​តខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងក្របខណ្ឌអន្ត​រ​ជាតិ ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ប្រការទាំងនេះ ត្រូវពឹង​អាស្រ័យលើការផ្គត់ផ្គង់ធនធានមនុស្ស ដែលមានលក្ខណៈសម្បត្តិសមស្រប និងមានសមត្ថភាពខ្ព​ស់រួម​ជាមួយនឹងចំណេះដឹងទូលំទូលាយលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា សារគមនាគមន៍ និងនាវានុវត្តន៍ថ្មីៗ ដើម្បីបំពេញការងារប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួ​ង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់គណៈគ្រប់គ្រងវិទ្យាស្ថាន សា​ស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបានខិតខំប្រឹងប្រែង​យកអ​ស់​កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានចូលរួមបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាពមានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ ចេះរួមរស់ជាមួ​​យ​គ្នា​ប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចលើ​គ្រប់វិ​ស័យ។ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះ សីហនុ មានការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ក្នុងនោះ​មា​ន​កា​រ​បណ្តុះបណ្តាលពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១.២.៣ កម្រិតសញ្ញា​បត្រ​​ជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង និងកម្រិតបរិញ្ញា បត្របច្ចេកវិទ្យា ឬវិស្វករ ឬបរិញ្ញាបត្រ។ ​វិទ្យា​ស្ថានពហុបច្ចេកទេស គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេ​កទេសមួយដើរតួនាទីយ៉ាងសំ​ខាន់ក្នុ​ងកា​របណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេស វិជ្ជាជីវៈដែលជាតម្រូវ ការចាំបាច់ទាំងវិស័យ​សា​ធារណៈនិងវិស័យឯកជន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួយកសាងសា​លារៀនជា​ច្រើ​ន ក្នុងនោះក៏មានវិទ្យាស្ថា​ន​ពហុ​បច្ចេកទេសខេត្តព្រះសីហនុ ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខេត្ត ពិសេសការ​បង្ខិត​សា​លា​ឱ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានសំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាង​ជន​បទ និងទីក្រុង។ ពន្លឿនការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក កាត់បន្ថយការបារម្មរបស់អ្ន​កវិនិ​យោ​គិនពីខាងក្រៅ ដែលពួកគេបារម្មអំពីបញ្ហាធនធានមនុស្សរបស់កម្ពុជានៅមានកម្រិត ពិសេសនៅ​ពេ​លដែលកម្ពុជាកំពុងឆ្លើយតបទៅនឹងចរន្តសេដ្ឋកិច្ច ឌីជីថលនាពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រនានេះ ត្រូវយ​ក​ចំណេះដឹង ជំនាញបំណិនជីវិតយកទៅបម្រើការងារ ទោះបីការងាររដ្ឋ ឬការងារក្រុមហ៊ុនឯកជន ត្រូវ​មា​នការទទួលខុសត្រូវ ក្នុងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីអភិវឌ្ឍខ្លួន និងជួយអភិវឌ្ឍដល់សង្គមជាតិ សិស្ស ត្រូវចូលរួមគោរពច្បាប់ចរចរណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាបំផ្លាញអ្វីៗទាំងអស់ដូចជា ខ្លួនយើង គ្រួសារ និងសង្គមជាតិ៕

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior