logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ខេត្តកំពង់ចាម
45
10-May-2023
Sub-nation news
Link

នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះការបំពាក់ជូននូវគ្រឿងឥស្សរីយយស ដល់អតីតយុទ្ធជនកម្ពុជារបស់យើងក្នុងឱកាសនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះជាកិត្តិយសមួយដែលប្រមុខរាជរដ្ឋាភិបាលរបស់យើង បានផ្ដល់ជូនដល់អតីតយុទ្ធជនទាំងអស់ដោយមិនមានការរើសអើង និងក៏ដូចជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជនរបស់យើង បានរួមចំណែកក្នុងកិច្ចការពារទឹកដី និងការរួមចំណែក ការរក្សាបាននូវសុខសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​​ សែន ទោះបីសម្តេចទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយ។ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានយកឱកាសនោះថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបាននូវសុខសន្តិភាពមកដល់ថ្ងៃនេះ។

បន្ថែមពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអំពាវនាវអោយបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមកដូចបងប្អូនក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារអោយបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior