logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូ​វ​បេតុងអាមេ១ខ្សែប្រវែង ២.៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា និងភូមិអកនាគ 
29
03-May-2023
Sub-nation news
Link

នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣នេះ  ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេ ត្តស្វាយរៀង និងឯកឧត្តម ជុក មុន្នី  រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមកា រ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូ​វ​បេតុងអាមេ១ខ្សែប្រវែង ២.៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា  និងភូមិអកនាគ  សង្កាត់សង្ឃ័រ  ក្រុង​ស្វាយ​រៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ  សមាជិកក្រុមការងា​រថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋា​ន​ក្រុងស្វាយរៀង ឯកឧត្តម អភិបាលរងខេត្ត លោក  លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាត់ការហិរញ្ញវត្ថុសា​លា​ខេត្ត នាយ​ករងរដ្ឋបាលសាលាក្រុង  កងកម្លាំងទាំងបី លោកស្រីចៅសង្កាត់ និងក្រុមប្រឹក្សាស​ង្កាត់ស​ង្ឃ័រ ព្រះសង្ឃ លោក លោកស្រី ជាថ្នាក់ដឹកនាំភូមិ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែ មានប្រវែង ២.​៧០៧ម៉ែត្រ  ដែលយើងបានធ្វើពិធីបើកការដ្ឋាននៅភូមិពភ្លា និងភូមិអកនាគ សង្កាត់សង្ឃ័រ នៅពេ​លនេះ  គឺបានឆ្លើយតបទៅនិងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូ​នប្រជាពលរដ្ឋដែ​លធ្វើដំណើរលើ​ផ្លូវ នេះក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។

ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុ​ងមូ​ល​ដ្ឋាន​របស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនោះក៏អរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់សង្ឃ័រយើងនេះ ដែល​​កន្លងមកតែងតែចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរសង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋាន និង​សូមឲ្យបងប្អូនបន្តនូវវប្បធម៌ដ៏ប្រពៃនេះ ជាពិសេសក្នុងដំណើរការស្ថា​បនាផ្លូវថ្មីឲ្យទទួ​លបានជោ​​គជ័យតាមការគ្រោងទុក និងចូលរូមថែរក្សាដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះបងប្អូនប្រជា​ពលរដ្ឋក្នុងសង្កា​​ត់​សង្ឃ័រទាំងអស់ ដែលកន្លងមកតែងតែចូលរួមសហការយ៉ាងល្អប្រសើរ​ជាមួយអាជ្ញាធរស​ង្កាត់ក្នុង​ការអភិវ​ឌ្ឍមូលដ្ឋាន និងសូមឲ្យបងប្អូនបន្តនូវវប្បធម៌ដ៏ប្រពៃនេះ ជាពិសេសសូមឲ្យបងប្អូនប្រ​ជាព​លរដ្ឋ​ចូលរួមគាំទ្រ និងសហការក្នុងដំណើរការកសាងផ្លូវថ្មីនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក ហើយក៏សូមឲ្យក្រុមជាងដែលទទួលបន្ទុកសាងសង់ ត្រូវយកចិត្តទុកដាក់ធានាឲ្យបាននូវបទដ្ឋានប​ច្ចេកទេស ដើម្បីផ្លូវរបស់យើងមានគុណភាព និងប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior