logo
Header Logo
News Detail
thumbnail
ឯកឧត្តម អ៊ី ឈាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០១ខ្សែរ នៅភូមិកំពង់ចម្លងក្រោម
200
25-Apr-2023
Sub-nation news
Link

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមអ៊ី ឈាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែរ ប្រវែងជាង ៥០០ម៉ែត្រ នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទើបផ្ទេរ​ការគ្រប់គ្រង់ពីខេត្តបាត់ដំបង នាពេលថ្មីៗនេះ ។

ឯកឧត្តម អ៊ី ឈាន បានមាន​ប្រសាសន៍លើ​ក​ឡើងថា៖ ក្រោមមាគ៌ាដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិ ទទួល បាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់​វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវថ្នល់ពិតជាមានសារៈសំខាន់ណាស់ ទាំងផ្នែក​សេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយបន្ទាប់​ពីស្ថាបនា​រួចរាល់ គឺផ្លូវនេះនឹងអាច សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល​នានា​ទៅកាន់ទីផ្សារ ឱ្យមានភាពកាន់តែងាយស្រួល ជាពិសេស សម្រួល ដល់សិស្សានុសិស្សបានធ្វើ​ដំណើរ​ទៅសិក្សារៀនសូត្របានទាន់ពេលវេលា ហើយបច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅ ក្នុង ខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋាន​ទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែ ក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាព​ស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅ ទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។

នៅក្នុងឱកាសនោះផងដែរ អ៊ី ឈាន ក៍បានមានប្រសាសន៍សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា ជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនា សម្ព័ន្ធ គឺត្រូវចំណាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវនេះ មេត្តា យោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេច បាន ទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា ។

បើតាមរបាយការណ៍របស់ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា៖ ផ្លូវបេតុង ១ខ្សែរ ដែល បើកការដ្ឋានស្ថាបនានាពេលនេះ គឺមានបណ្ដោយប្រវែង ៥៣៦ម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នឹងត្រូវ ចំណាយថវិកាប្រមាណ ២៩០,៤២០,០០០រៀល ដែលជាថវិកាផ្ទាល់​របស់ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior