logo
Header Logo
News Detail
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋរងគ្រោះដោយបាក់ស្រុតផ្ទះតាមដងទន្លេបាសាក់
36
26-Apr-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតផ្ទះតាមដងទន្លេបាសាក់ ចំនួន២១គ្រួសារ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ ដែលហេតុការណ៍នេះ គឺគ្មានអ្នកណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនៅលើខ្លួនរបស់យើងផ្ទាល់ឡើយ។

ឯកឧត្តម បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចាកចេញពីទីតាំងដែលកំពុងរកនូវការបាក់ស្រុតនេះ ហើយសូមរកទីតាំងសុវត្ថិភាពស្នាក់នៅជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ១កេស, តង់កៅស៊ូ ១បន្ទះ, និងម៉ាស ១កញ្ចប់៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior