logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទី ភារកិច្ចស្មៀន និងការរៀបចំលិខិតរដ្ឋបាល ឃុំ សង្កាត់
45
26-Apr-2023
Sub-nation news
Link

ខេត្តកណ្តាល៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទី ភារកិច្ចស្មៀន និងការរៀបចំលិខិតរដ្ឋបាល ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្ដម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្ដម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងថា រដ្ឋបាលខេត្តកណ្ដាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី តាមរយៈការបើកវគ្គសិក្សាជាច្រើន ដែលរៀបចំដោយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត ដោយផ្អែកលើផែនការសកម្មភាព និងថវិកាអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលខេត្តកណ្ដាល។ ហេតុនេះសូមមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមខ្លួនទទួលយកការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ទៀត។

ឯកឧត្ដម បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាស្មៀនឃុំទាំងអស់ សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ នូវការពន្យល់បកស្រាយរបស់គ្រូឧទ្ទេស ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ ទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងឃុំរបស់ខ្លួន ឱ្យមានលក្ខណៈ ឯកភាពគ្នា និងស្របគ្នាចំពោះកិច្ចការរដ្ឋបាល។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ដោយមានសិក្ខាកាមជាស្មៀនឃុំ អញ្ជើញមកពីរដ្ឋបាលស្រុកចំនួន៥ រួមមាន ស្រុកខ្សាច់កណ្ដាល ល្វាឯម កោះធំ ស្អាង និងស្រុកកៀនស្វាយ សរុប ៨៨នាក់៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior