logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា”
54
26-Apr-2023
Sub-nation news
Link

នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកអភិបាលរងខេត្ត បានអបអរសាទរនូវលទ្ធផលដ៏ត្រចះត្រចង់របស់វិស្វករជាតិយើង ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើតឡើងនូវគណៈវិស្វករកម្ពុជាដ៏មានសារៈសំខាន់មួយនេះ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាពក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទទួលខុសត្រូវខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជាបានអនុវត្តជាជំហ៊ានៗ និងដោយជោគជ័យ។ ដោយឡែកការអភិវឌ្ឍជាតិ និងសមាហរណកម្មសេវាវិស្វកម្មតាមស្មារតី នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ ចាំបាច់ត្រូវមានមូលដ្ឋានគតិយុត្ត និងធនធានបញ្ញវន្តវិស្វករជាតិប្រកបដោយគុណភាពស្តង់ដារមួយ ដែលអាចទទួលយកបាន។

លោកអភិបាលរងខេត្ត បានបន្ថែមថា នេះជាកិច្ចការមួយដ៏សំខាន់ព្រោះយើងអាចព្យាករណ៍ដឹងពីបរិមាណ និងគុណភាពធនធានបញ្ញវន្តវិស្វករជាតិយើង ថាតើអាចបំពេញតម្រូវការសេដ្ឋកិច្ចសង្គមបានត្រឹមកម្រិតណា ហើយត្រូវកែលំអរបំពេញបន្ថែមលើចំណុចខ្វះខាតបានយ៉ាងដូចម្តេច។ ការអភិវឌ្ឍន៍សមត្ថភាពជំនាញ ជាកាតព្វកិច្ចមួយទៀតដែលវិស្វករត្រូវបំពេញតាមនិយាមកំណត់ ព្រោះបច្ចេកវិទ្យាមានការវិវត្តរីកចម្រើនឥតឈប់ឈរ តម្រូវឱ្យស្ថាប័នគ្រប់គ្រងវិស្វករធ្វើផែនការបណ្តុះបណ្តាលបន្ត តាមរយៈសិក្ខាសាលា វគ្គបំប៉នខ្លី ឬវែងឱ្យបានសមស្រប និងទាន់សម័យ។ ការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា បានឆ្លុះបញ្ចាំងពីគុណប្រយោជន៍សាធារណៈសហគមន៍វិជ្ជាជីវៈ និងរូបវន្តបុគ្គលជាវិស្វករផ្ទាល់។

លោកអភិបាលរងខេត្ត បានបន្តថា យើងមានធនធានបញ្ញវន្តជាតិ ជាវិស្វករមានកម្រិតវិជ្ជាជីវៈស្តង់ដារ ព្រមទាំងសមត្ថភាពជំនាញ និងមានក្រមសីលធម៌វិជ្ជាជីវៈ គឺជាសក្តានុពលមួយផ្នែកដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈលទ្ធផលការងារល្អ និងការទទួលខុសត្រូវចំពោះភារកិច្ចដែលប្រទេសជាតិផ្តល់ឱ្យ។

ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមថា ក្នុងន័យដ៏សំខាន់នេះ លោកយល់ឃើញថា គណៈវិស្វករកម្ពុជាត្រូវមានគោលបំណងចម្បង២ ទី១. គឺធ្វើឱ្យគុណភាពប្រតិបត្តិជំនាញរបស់វិស្វករជាតិមានស្តង់ដារ ដើម្បីឱ្យមានការទទួលស្គាល់គ្នាទៅវិញទៅមករវាងបណ្តាប្រទេសជាសមាជិកអាស៊ានស្របទៅតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នានៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ទី២. គឺមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីទទួលឱកាសការងារទូលំទូលាយ និងចុះសម្រុងក្នុងសង្គម។ លក្ខណៈសម្បត្តិទាំងពីរនេះ គឺជាសេចក្តីត្រួវការធន ធានវិស្វករពិតប្រាកដ ដើម្បីការអភិវឌ្ឍន៍ជាតិ និងការទុកចិត្តរបស់អតិថិជន ដែលត្រូវការសេវាវិស្វកម្ម។វិធានការដូចបានលើកឡើងខាងលើគឺត្រូវបន្តធ្វើជាប្រចាំឈរលើមូលដ្ឋាននៃគោលការណ៍ និងនីតិវិធី ដែលកំណត់ដោយច្បាប់ និងដោយឆន្ទៈមោះមុត សមត្ថភាព ការព្យាយាម និងការទទួលខុសត្រូវ។ នេះមិនសម្រាប់តែគណៈវិស្វករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ផ្នែកដែលពាក់ព័ន្ធពិសេសវិស្វករទាំងអស់ដែលជាអ្នកទទួលផលផ្ទាល់ទើបអាចប្រព្រឹត្តទៅបានរលូនប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត-ក្រុងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមប្រកាសជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ឱ្យបានជ្រាបថា វិស្វករគ្រប់រូបដែលកំពុង ដែលមានបំណងប្រកបវិជ្ជាជីវៈវិស្វកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ឬក៏ចុះបញ្ជីនៅក្រុមប្រឹក្សាគណៈវិស្វករខេត្ត ជាចាំបាច់នៅពេលដែលក្រុមប្រឹក្សានេះបង្កើតបានជាផ្លូវការ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior