logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកណ្ដាល អញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត
45
31-Jan-2023
Sub-nation news
Link

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដី និងកុមារខេត្ត (គ.ក.ស.ក)។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចាត់ទុក គ.ក.ស.ក គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់ មានតួនាទីភារកិច្ច ចូលរួមសម្របសម្រួល ពិគ្រោះយោបល់ តាមដាន ពិនិត្យជំរុញ និងសហការដោះស្រាយ នូវការងារទាំងឡាយ ពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ ការអភិវឌ្ឍន៍ស្ថានភាព ស្ត្រី និងកុមារក្នុងខេត្ត។

ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃ និងកោតសរសើរដល់ គ.ក.ស.ក ខេត្ត សមាជិក សមាជិកា គ.ក.ស.ក ខេត្ត សមាជិក គ.ក.ស.ក នៅថ្នាក់ក្រុង ស្រុក, គ.ក.ស.ក ឃុំសង្កាត់ និងអង្គការ ដៃគូអភិវឌ្ឍទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងមានប្រសិទ្ធភាពនូវផែនការកិច្ចការពារកុមារខេត្ត ការធ្វើសមាហរណកម្ម កុមាររស់នៅក្នុងគ្រួសារតាមឃុំ សង្កាត់ ក្រុង ស្រុក នីមួយៗការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សា ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ការដោះស្រាយស្ថានភាពកុមាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងការគាំទ្រសមត្ថភាពដល់មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ លើកិច្ចការពារស្ត្រី និងកុមារ នាពេលកន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានជំរុញដល់រដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវត្រៀមរៀបចំបំពេញឯកសារនានា ពាក់ព័ន្ធនឹងការប្រកួតក្នុងកម្មវិធីពានរង្វាន់ សេវាសង្គម នាពេលខាងមុខ ឱ្យបានត្រឹមត្រូវ និងរួចរាល់តាមកាលកំណត់របស់ថ្នាក់ជាតិ ដើម្បីទទួល បាននូវពានរង្វាន់សេវាសង្គមជើងឯក និងលំដាប់ផ្កាយបានប្រសើរជាងឆ្នាំកន្លងមក។ ជាពិសេសមន្ទីរវិស័យពាក់ព័ន្ធ ត្រូវខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា ដើម្បីផ្តល់កិច្ចសហការគាំទ្រសកម្មភាពលើកកម្ពស់វិស័យសេវាសង្គម។ អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសមាគមនានា សូមបន្តកិច្ចសហការ និងគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ គ.ក.ស.ក ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គម និងក្រុមការងារកិច្ចការពារកុមារខេត្ត ក្នុងការបំពេញមុខងារ ភារកិច្ច របស់ខ្លួនមានប្រសិទ្ធិភាព៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior