logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
6
25-May-2023
Sub-nation news
Link

ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បានរៀបកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល លោក-លោកស្រី អភិបាល ក្រុង ស្រុក កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ សម្ដេចក្រឡាហោម ស ខេង រដ្ឋបាលខេត្ត បានធ្វើការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយៈសេចក្ដីសម្រេចចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងមានប្រសិទ្ធិភាពក្នុងការអនុវត្តការងារ ស្របតាមលក្ខណៈ សម្បត្តិទាំង៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះ ក៏បានកែសម្រួលសមាសភាពលេខាធិការដ្ឋាន ដឹកនាំដោយអភិបាលរងខេត្តមួយរូប ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការរៀបចំផែនការសកម្មភាពថវិកា និងការរៀបចំកម្មវិធីការងារបាយការណ៍ និងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ឯកឧត្តម អភិបាលរងខេត្ត បន្តថា កន្លងមកតាមរយៈការអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់ របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បានដំណើរការយ៉ាងសកម្មផុលផុស និងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលជាបង្អែកយ៉ាងរឹងមាំក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធាណៈ និងសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋាន បានដឹកនាំគ្រប់គ្រង ពង្រឹងកម្លាំងប្រជាការពារ ចូលរួមក្នុងសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន កាន់តែសកម្ម ជាពិសេសការត្រៀមលក្ខណៈ ក្នុងការចេញអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ឬមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើហើយបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបាន និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង យកចិត្តទុកដាក់ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ត្រូវមានអនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល ផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior