នាថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំការប្រឡង និងលោក អ៊ុ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីកាត់កញ្ចប់វិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជន សិស្ស និស្សិតឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មន្រ្តីក្រមការ មន្រ្តីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីបម្រើការងារនៅរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅមណ្ឌលប្រឡងវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ។
សូមបញ្ជាក់ថា: បេក្ខជនក្នុងបញ្ជីប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ មាន១៩បន្ទប់ បេក្ខជនចំនួន៤៥៣នាក់ ស្រី២៦២នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់មាន៤បន្ទប់ បេក្ខជនចំនួន៨៤នាក់/ស្រី៣២នាក់ ,ក្របខណ្ឌមន្ត្រីក្រមការ មាន៤បន្ទប់ បេក្ខជនចំនួន៩៤នាក់/ស្រី៥៦នាក់ ,ក្របខណ្ឌលេខាធិការរដ្ឋបាល មាន១១បន្ទប់ បេក្ខជនចំនួន២៧៥នាក់/ស្រី១៧៤នាក់ ក្នុងនោះអវត្តមានចំនួន៣០នាក់/ស្រី២០នាក់៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ