logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ចូលរួមគាំទ្រ ជំរុញសិស្សរៀនយឺត បោះបង់ ត្រួតថ្នាក់ នៅតាមគ្រឹះស្ថានសិក្សា 
74
24-May-2023
Sub-nation news
Link

នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ចូលរួមគាំទ្រ ជំរុញសិស្សរៀនយឺត បោះបង់ ត្រួតថ្នាក់ នៅតាមគ្រឹះស្ថានសិក្សា ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះជួសមុខលោកជំទាវអភិបាលខេត្ត លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ ចូលរួមគាំទ្រ ជំរុញសិស្សរៀនយឺត ត្រួតថ្នាក់ បោះបង់ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានសំដែងនូវការស្វាគមន៍ និងអរគុណចំពោះការចូលរួមរបស់ដៃគូសហការទាំងអស់ ដែលបានចូលរួមក្នុងបំណងរកវិធីដើម្បីបង្កើនគុណភាព វិស័យអប់រំ យុវជន និងកីឡា។

លោកស្រី ឈី វ៉ា បានរំលឹកជូនថា រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយកំណត់នូវគោលនយោបាយធំៗ ក្នុងការបន្តផ្តល់អទិភាពដល់ការអភវិឌ្ឍធនធានមនុស្ស ទឹក ភ្លើង និងផ្លូវ ដែលជាកត្តាដ៏សំខាន់ចាំបាច់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចដោយប្រកបចីរភាព និងបរិយាប័ន្ន និងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ព្រមទាំងបន្តពង្រឹងបណ្តាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ធានាឱ្យប្រជាពលរដ្ឋមានការងារធ្វើ។ រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យប្រកបដោយគុណភាព មានភាពរីកចម្រើនគ្រប់ផ្នែក មានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ ដោយបន្តលើកកម្ពស់គុណភាពនៃការអប់រំនៅគ្រប់កម្រិត និងបង្កើនឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា លើកកម្ពស់តម្លៃវិជ្ជាជីវៈ និងកិត្តិយសគ្រូបង្រៀន បន្តកសាងសាលាបឋមសិក្សាឱ្យបានដល់ភូមិ អនុវិទ្យាល័យឱ្យបានគ្រប់ឃុំ និងវិទ្យាល័យឱ្យបានគ្រប់ស្រុក។ បន្តអនុវត្តគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព និងជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកស្រីអភិបាលរងខេត្ត បានបន្ថែមថា ដើម្បីឱ្យការផលិតធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្រសួងអប់រំយុវជន និងកីឡាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដោយសំដៅដល់គុណភាពអប់រំជាចម្បង ហើយអាណត្តិនេះទៀត ក្រសួងបានប្រសិទ្ធនាមឱ្យវិស័យអប់រំថា ជាអាណត្តិសាលារៀន គឺអ្វីៗ ត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់ មិនត្រូវគិតតែផ្នែករដ្ឋបាលនោះទេ។ យើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់លើវិស័យ អប់រំ យុវជន និងកីឡា ដោយត្រូវជម្រុញឱ្យមានការចូលរួមគ្រប់សកម្មភាពរបស់វិស័យអប់រំគ្រប់មូលដ្ឋានសិក្សា។ 

លោកស្រី ឈី វ៉ា បានបន្តថា ជាមួយគ្នានេះ ដើម្បីឱ្យមានការទទួលខុសត្រូវរួមគ្នាលើវិស័យអប់រំ យុវជន និងកីឡាបន្ថែមទៀត យើងបានរៀបចំយន្តការឱ្យមានគ្រប់សមាសភាពពាក់ព័ន្ធ បានចូលរួមតាមរយៈ ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ វិស័យអប់រំថ្នាក់ក្រោមជាតិ (Join Technical Working Group) គណៈកម្មាធិការអប់រំសម្រាប់ទាំងអស់គ្នា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មការសុខភាពសិក្សាខេត្តជាដើម។ ដោយឡែកនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក៏បានបន្សីសកម្មភាពអាទិភាពចូលទៅក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការធ្វើសមាហរណកម្មចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ឃុំ សង្កាត់ ក្រុង ស្រុក ជារៀងរាល់ឆ្នាំ ដើម្បីរួមគ្នាពិចារណារកមធ្យោបាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថា៖ ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី អភិបាលរងខេត្ត សូមប្រសិទ្ធពរជូនគណៈអធិបតី លោក លោកស្រី ក្មួយៗទាំងអស់ សូមទទួលបាននូវសុខភាពល្អជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior