logo
Header Logo
News Detail
thumbnail
អភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន លោកជំទាវ KRISTELL NIASME សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame ចូលជួបពិភាក្សាការងារ
40
19-May-2023
Sub-nation news
Link

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន លោកជំទាវ KRISTELL NIASME សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame ចូលជួបពិភាក្សាការងារ។

លោកជំទាវ គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) បានមានប្រសាសន៍លើកឡើងថា ស្ថាប័ន SIAAP ជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិ និងគម្រោងអនាម័យ ហើយចំពោះគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្រុមការងាររបស់លោកស្រីនឹងទៅពិនិត្យមើលនៅថ្ងៃស្អែកនេះ។

លោកជំទាវបញ្ជាក់ថា (SIAAP) ជាអង្គការមួយ ធ្វើប្រតិកម្មទឹកស្អាត ដោយអង្គការមានរោងចក្រ ៦កន្លែង អង្កការជាដៃគូររបស់ទីប៉ារីស ក្នុងការប្រែគុណភាពទឹកអោយល្អប្រសើរ ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អកុំអោយមានបញ្ហាទឹក។ លោកស្រី ពិតរីករាយលើការចែកចំណេះដឹងដល់រាជធានីភ្នំពេញ ក្នុងបំណងចង់អោយប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេស បញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា មុនការរាតត្បាតជម្ងឺកូវីដ-១៩ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំងជាទីក្រុងស៊ីវីល័យ។ ជម្ងឺកូវីដ-១៩ មិនថា នៅរាជធានីភ្នំពេញ ឬនៅទូទាំងប្រទេសនោះទេ គឺបានរីករាលដាលពាសពេញប្រទេស តែដោយសារក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា យើងអាចទប់ស្កាត់បាន និងបានបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជាប្រក្រតីឡើងវិញ តែដោយមានបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន វាក៏បានធ្វើអោយកម្ពុជាប៉ះពាល់សេដ្ឋកិច្ចផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងបានខិតខំប្រឹងប្រែង ប្រែក្លាយទីក្រុងមួយនេះជាទីក្រុងមានការអភិវឌ្ឍ និងស៊ីវីល័យ។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា ប្រទេសកម្ពុជា បានទទួលកិច្ចប្រជុំធំៗជាច្រើនទទួលបានជោគជ័យ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែឧសភានេះ ប្រទេសកម្ពុជា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យ នេះជាមោទនភាពរបស់យើង ហើយរាជធានីភ្នំពេញមិនអាចភ្លេចបាន ជាមួយទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានា និងជាមួយបណ្តាញទីក្រុងទាំងឡាយនៃអាស៊ីអាគ្នេយ៍នៃ AIMF ទីក្រុងប្រើប្រាស់ភាសាភារាំងបានឡើយ។ សម្រាប់រាល់ជំនួយរបស់ទីក្រុងប្រើប្រាស់ភាសាភារាំងនឹងយកទៅប្រើប្រាស់អោយចំទិសដៅ ដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អង្គការ SIAAP បានធ្វើប្រតិកម្មទឹកស្អាតនៅស្ទឹងសែន យើងក៏ចង់អោយអង្គការធ្វើប្រតិកម្មទឹកស្អាតនៅទន្លេសាប នៅពេលដែលយើងមានថវិការគ្រប់គ្រាន់ដើម្បីធ្វើវា។ ទីក្រុងភ្នំពេញជាប់ទន្លេ ដែលយើងត្រូវសិក្សាសម្រាប់អនាគតចំពោះទឹកស្អាត នេះជាបច្ចេកទេសល្អមួយ ដែលយើងត្រូវយកមកអនុវត្តទៅថ្ងៃអនាគត សម្រាប់សុខមាលភាពប្រជាពលរដ្ឋរបស់យើង៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior