logo
Header Logo
News Detail
thumbnail
ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋចំនួន ៩០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្ទឹងព្រែកត្នោត
62
21-Aug-2023
Sub-nation news
Link
ខេត្តកណ្តាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន៥២គ្រួសារ និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ចំនួន៣៨គ្រួសារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក។ ឯកឧត្ដម បន្ដថា ដោយមើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្ត យើងបានកៀរគរសប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាមួយគ្នានេះ ផ្តើមចេញពីស្ថានភាពរបស់បងប្អូន និងមន្ត្រីមូលដ្ឋានបានស្នើសុំមកសាខាកាកបាទក្រហមខេត្ត ទើបយើងមានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រនាឱកាសនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឱ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗ ដែលពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះ ទឹកទន្លេ ទឹកស្ទឹងកំពុងឡើងខ្លាំង ដូចនេះវាងាយនឹងជួបនូវឧទ្ទវហេតុផ្សេងៗ ដូចជាគ្រោះលង់ទឹកជាដើម។ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអនាម័យគឺ ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត ធ្វើបែបនេះក្នុងគោលបំណងបញ្ចៀសឱ្យបានរាល់ជំងឺផ្សេងៗកុំឱ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង។ សូមបញ្ជាក់ថា អំណោយដែលចែកប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ទាំង ៩០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ម៉ាស់ ១ដុំ និងថវិកា ក្នុង ១គ្រួសារ ចំនួន ១០ម៉ឺនរៀល៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior