logo
Header Logo
News Detail
thumbnail
អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអាហារសាមគ្គី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅជាមួយAIMF
109
04-Dec-2022
Sub-nation news
Link

ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍ នៃសហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានអញ្ជើញទទួលអាហារសាមគ្គី អបអរសាទរចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ គណៈប្រតិភូ នៃបណ្តាទីក្រុងនិងសហគមនរដ្ឋបាលថ្នាក់ក្រោម ជាតិ ដែលជាសមាជិក នៃសមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង" ដែលអញ្ជើញមកចូលរួមវទិកា អភិបាលក្នុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ២០២២ នៅរាជធានីភ្នំពេញ(AIMF: Association Internationale des Maires Francophones)  នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ 

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖  ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាសមាជិក អចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូនៃបណ្តាទីក្រុង និងសមាគមនរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក នៃសមាគមអា.ស៊ី.អឹម.អេហ្វ (AIMF)” ដែលបានអញ្ជើញ មកចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

ឯកឧត្ដមបន្តថា៖  ក្នុងរយៈពេលកន្លងមកនេះ ក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពល្អជាប្រពៃណី អាចវាយតម្លបានថា បណ្តាទីក្រុង និងសមាគមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) យើងបាន បំពេញនូវការងារជាច្រើនជាមួយគ្នា និងបានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមរយៈកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្ដូរបទពិសោធន៍ ដោះស្រាយ បញ្ហាប្រឈម និងចែករំលែកព័ត៌មានល្អៗនៃការអភិវឌ្ឍទីក្រុង ដើម្បី ជាឧត្តមប្រយោជន៍របស់ប្រជាជនក្នុងប្រទេសនីមួយៗ ក្រោមក្របខណ្ឌ ហ្វ្រង់កូហ្វូនី។ ជាក់ស្តែង សម្រាប់ថ្ងៃនេះ បើទោះបីពួកយើងមានភាពមមាញឹកក្នុងការ ចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ យ៉ាងណាក្តី ក៏ក្នុងនាមជាសមាជិកសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) ទីក្រុងយើងទាំងអស់គ្នា បានឆ្លៀតឱកាស
ដើម្បីជួបជុំសំណេះសំណាល ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងជាសារបញ្ជាក់អំពីការប្តេជ្ញា ចិត្ដ ខិតខំបន្តគាំទ្រជួយគ្នាទៅវិញទៅមក ជាពិសេសការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior