កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី វិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និងលោកស្រី ប៊ន សុភី អភិបាលរងបខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត។
ដោយមានការអញ្ជើញចូលរួម ពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត ,អភិបាលរងក្រុងកំពង់ឆ្នាំង, អធិការដ្ឋានគរបាលក្រុង, កងរាជអាវុធហត្ថក្រុង, មន្ត្រីនៃធនាគារជាតិ, ចៅសង្កាត់ ស្មៀនសង្កាត់ ប្រធានភូមិ អនុភូមិ និងតំណាងគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង