logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រឧទ្ទិសព្រះរាជកុសលថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ៦ឆ្នាំ
50
15-Oct-2018
Sub-nation news
Link

         នៅព្រឹកច័ន្ទ ៦ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២នេះ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និស្សិត ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ បានរៀបចំពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រឧទ្ទិសព្រះរាជកុសលថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ ៦ឆ្នាំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២–១៥ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ។

​         ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋជាកូនចៅ ចៅទួតទាំងអស់ក្នុងខេត្តព្រះសីហនុ បានរៀបចំពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ៦ឆ្នាំ និងសូមលំឱនកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចក្នុងការដឹកនាំទាមទារយកបាននូវឯករាជ្យជាតិ កិច្ចការពារបូរណភាពទឹកដី និងការភិវឌ្ឍន៍ប្រទេសប្រកបដោយសុខសន្តិភាព ជូនជាតិ មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ប្រកបដោយសេចក្តីសុខថ្លៃថ្នូរ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជារៀងរហូតមកដល់បច្ចុប្បន្ននេះ ។ ព្រះអង្គបានបូជាព្រះកាយ ចិត្តក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជាទទួលបាននូវសេរីភាព និងការបង្រួបបង្រួមជាតិតែមួយ ធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិរហូតដល់សព្វថ្ងៃនេះ ។ ឯកឧត្តម យន្ត មីន បានបន្តថា ការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម នៃព្រះអង្គសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គឺជាការបាត់បង់តួអង្គ នៃព្រះមហាក្សត្រខ្មែរដ៏មហាឆ្នើម ដែលជានិច្ចកាល ទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វាងវៃគ្រប់កាលៈទេសៈ ថ្វីបើព្រះរូប ព្រះកាយរបស់ព្រះអង្គរំលាយក្ខន្ធយាងទៅកាន់បរលោកទៅហើយក្តី ប៉ុន្តែព្រះរាជលំអាន ព្រះវីរៈគំរូដ៏ឆ្នើមលើគ្រប់វិស័យរបស់ព្រះអង្គសម្តេចឪ សម្តេចតា ជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិកា និងឆន្ទៈរបស់យើងខ្ញុំទាំងអស់គ្នាដែលជាកូនចៅ ចៅទួតព្រះអង្គពិតជានៅគង់វង្សស្ថិតស្ថេរជាអមតៈរៀងរហូត មិនអាចមានថ្ងៃ ណាបំភ្លេចបានឡើយ ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior