logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ចាម សហការរៀបចំវគ្គបណ្ដុះបណ្ដាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីការអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់
141
17-Nov-2022
Sub-nation news
Link

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម សហការរៀបចំវគ្គបណ្ដុះបណ្ដាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីការអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

 វគ្គបណ្តុះបណ្តាលមានចូលរួមពីអភិបាលក្រុង-ស្រុក ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ជំនួយការរដ្ឋបាលឃុំ-សង្កាត់ និងមន្ត្រីកម្មវិធីឃុំ-សង្កាត់ ចំនួន ៤៧០នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំថ្ងៃនេះ ក៏បានបង្ហាញពីការយកចិត្ទទុក ដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិកម្មវិធីរបស់យើងក្នុងការត្រៀមលក្ខណៈយ៉ាងសកម្ម ក្នុងការអនុវត្តនូវកម្មវិធីថ្មីនេះ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លើយតប ទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

ឯកឧត្តម អភិបាលខេត្តបន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណ: ទទួលបានបទពិសោធន៍ និងការរៀនសូត្រ ជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត បន្តចុះកែលម្អបន្ថែមទៀតពិសេស ការគាំទ្រ និងការតាមដាន ត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ តួនាទី ភារកិច្ច ឱ្យកាន់តែមានតម្លាភាពគណនេយ្យ និងសុក្រឹត្យភាព ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងមានភាពបទបែន លើគ្រប់ទិដ្ឋភាពសង្គម ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្លែងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីថ្មី ក្នុងចំណោមកម្មវិធីជំនួយសង្គមផ្សេងទៀត នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ពិសេស ក្នុងឆ្នាំ២០២២នេះ ផ្អែកតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឃើញថាខេត្តកំពង់ចាម ជាខេត្តមួយដែលបានអនុវត្តការងារបានល្អ និងមានភាពលិចធ្លោ បើធៀបទៅនឹងក្របខណ្ឌទូទាំងប្រទេស ផ្អែកតាមសមិទ្ធិផល វឌ្ឍនភាពជាច្រើន គួរឲ្យកត់សម្គាល់
ហើយក៏ជា មោទនភាព របស់ខេត្តកំពង់ចាម ផងដែរ។

ទន្ទឹមនោះ មន្ទីរពាក់ព័ន្ធ បានធ្វើការសម្របសម្រួលដល់ដំណើរការនៃការអនុវត្តកម្មវិធី ទាំងតាមក្រុមតេឡេក្រាម ទូរស័ព្ទ និងការចុះមូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ និងឆ្លើយតបរាល់បញ្ហាផ្សេងៗ ដែលបានកើតមានពិសេសជាងនេះទៀតនោះ គឺមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម ដល់មន្ត្រីអនុវត្តកម្មវិធី តាមឃុំសង្កាត់ និងមណ្ឌលសុខភាព រៀងរាល់ព្រឹកថ្ងៃអាទិត្យ ដើម្បីឱ្យការអនុវត្តកម្មវិធី ដំណើរការដោយរលូន ស្របតាមនីតិវិធី និងគោលការណ៍ណែនាំប្រកបដោយស័ក្ដិសិទ្ធិភាព និងទទួលបានប្រសិទ្ធិភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior