logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលបំណង ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តកោះកុង
33
17-Nov-2022
Sub-nation news
Link

នាថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលបំណង ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តកោះកុង។  ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ ប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក ឈូក បណ្ឌិត។

លោកជំទាវអភិបាលខេត្ត បានលើកឡើងជូនប្រតិភូ និងសមាជិកអង្គប្រជុំទាំងមូល អំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលសំខាន់មួយចំនួន រួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ កំពង់ផែទឹកជ្រៅ ព្រមទាំងកំពង់ផែទេសចរណ៍ ដែលកំពុងដំណើការសាងសង់ និងលើកកម្ពស់គុណភាព មួយវិញទៀតខេត្តកោះកុង មានតំបន់សេដ្ឋកិច្ចពិសេសកោះកុងកំពុងដំណើការ ដែលមានកម្មករបម្រើការងារជាច្រើនផងដែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានអនុម័តឱ្យមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនក្នុងខេត្ត ជាបន្តបន្ទាប់កំពុងរៀបចំកសាង និងដំណើរការ ជាមួយគ្នានេះតំបន់ទេសចរណ៍ជាច្រើនបានកំពុងដំណើរការ និងរៀបចំជាបន្តបន្ទាប់ទៀត។ 

ផ្លូវថ្នល់ក្នុងទីរួមខេត្ត បានលើកគុណភាព ជាផ្លូវក្រាលកៅស៊ូ AC កែលម្អផ្លូវនានានៅទីប្រជុំជនជាប្រចាំ មានអគាររដ្ឋបាលជាច្រើនទៀត។ អង្គពិធីទាំងមូលជ្រាបថាប្រតិភូ ដែលបំពេញបេសកម្មនៅពេលនេះ គឺដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្ត ជាមួយគ្នានេះផងដែរ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ចូលរួមផ្តល់កិច្ចសហការ ជាមួយប្រតិភូ ក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតី ការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារ នៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាប័ន្ន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior