logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹក្សាខេត្ត ឆ្នាំ២០២២ នៅក្រុងស្វាយរៀង
122
15-Nov-2022
Sub-nation news
Link

នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ  ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល ខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២២ នៅក្រុងស្វាយរៀង ។

វេទិកានេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោក លោកស្រីនាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងក្រុមការងាររដ្ឋបាលខេត្ត មន្ត្រីរាជការ សាលាក្រុង លោកអធិការនគរបាលក្រុង ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ថ្នាក់ដឹកនាំភូមិ លោកគ្រូ អ្នកគ្រូ តំណាងអង្គការសង្គមស៊ីវិល ធនាគារ គណៈកម្មការវត្ត និងប្រជាពលរដ្ឋ សរុបចំនួន  ៣៥០នាក់។

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថាៈ អង្គវេទិកានាថ្ងៃនេះពិតជា បាន បង្ហាញ ឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រនិង ជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបានបន្តថាៈ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់ អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រ ឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថ កិច្ចពាក់ព័ន្ធ ដើម្បី ឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រ សើរស្របទៅនឹងតម្រូវ ការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង ក៏បានជម្រាបជូនផងដែរអំពីស្ថានភាពទូ ទៅរ បស់រដ្ឋបាលខេត្ត. ជាពិសេសគឺបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តនាពេលកន្លងមកមានជាអាទិ៍ គ្រោះ មហន្តរាយធម្មជាតិដូចជាការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ បានកើតឡើងធ្វើឲ្យប៉ះពាល់ដ ល់ការ ងា របង្កបង្កើនផលស្រូវនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែកើតមាន ។

គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានដោយសារអ្នកបើកបរខ្វះការយោគយល់គ្នា ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាព្រសវឹង។ ការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតែកើត មានក៏ដូច ជាការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជននិងនៅតាមរោងចក្រ សហគ្រាសអនុវត្តមិនបា នត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងការចូលរួមនៅមានកម្រិត។

ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថាៈ អ្វីដែលជាបញ្ហាប្រឈមមួយទៀតនោះគឺនៅតាមក្រុ ង/ស្រុ កមួយចំនួនមិនទាន់មានទីលានចាក់សំរាមឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស  និងមិនទា ន់មាន​ក្រុមហ៊ុនប្រមូលសំរាមបន្ថែម  ដើម្បីប្រមូលឲ្យបានទាន់ពេលវេលានោះទេ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior