logo
Header Logo
News Detail
thumbnail
មន្ត្រីរាជការចំណុះអោយរដ្ឋបាលខេត្តប៉ៃលិន ចំនួន៨រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីជាផ្លូវការ
148
15-Nov-2022
Sub-nation news
Link

ប៉ៃលិន៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិនប្រកាសចូលកាន់មុខ តំណែង មន្ត្រីរាជការចំណុះអោយរដ្ឋបាលខេត្ត ចំនួន ៨រូប ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចានឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

យោងតាមអនុក្រឹត្យលេខ ៩០៩ អនក្រ.តត ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោក សៀ សុខុម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់តំណែងជាអភិបាល នៃគណៈអភិបាល ស្រុកសា លាក្រៅ និងលោក លី សុងហ៊ី ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ឱ្យកាន់តំណែងជាអភិបាល នៃគណៈ អភិបាលក្រុងប៉ៃលិន ។

យោងតាមប្រកាសលេខ ៥៩៧៨ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោកស្រី ជា ដាណែត ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់តំណែងជានាយករដ្ឋបាលសាលាខេត្តប៉ៃលិន ។

យោងតាមប្រកាសលេខ ៥៧៦៧ ប្រក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោក លឹម វណ្ណា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាអភិបាលរង នៃគណៈអភិ បាលក្រុងប៉ៃលិន លោក គឹម សុខា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាល ស្រុកសាលាក្រៅ និងលោកស្រី ស៊្រី ចាន់អេង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់ គ្រងរដ្ឋបាល ជាអភិបាលរង នៃគណៈអភិបាលស្រុកសាលាក្រៅ ។

យោងតាមប្រកាសលេខ ៥៧៥៧ ប្រក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានតែងតាំង លោក កង លីឈួ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែរ ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម របស់រដ្ឋបាលស្រុកសាលាក្រៅ ឱ្យកាន់តំណែងជានាយករដ្ឋបាលសាលាស្រុកសាលាក្រៅ ។

យោងតាមប្រកាសលេខ ៥៦៦៧ ប្រក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ត្រូវបានប្រគល់ភារកិច្ចជូន លោក ប៉ិច បិន ឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ ការត្រួ តពិនិត្យច្រ កទ្វារព្រំដែន អន្តរជាតិព្រំ ស្រុកសាលាក្រៅ ។

 

បន្ទាប់ពីតំណាងអភិបាលរងខេត្តថ្មី ធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលទើបប្រកាស ចូលកាន់មុខ តំណែង ថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយ មនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និង ឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្ត កាន់តែមានប្រសិទ្ធភាព ខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើនប្រកប ដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិត ប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបាន ផលច្រើនជាងមុន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

លោកជំទាវអភិបាល បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំ គ្រប់ គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួន គណៈ អភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាល ដែល ជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធាន ដែល បានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតប តាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួម​សាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើកម្ពស់ជីវភាព​របស់ប្រជា​ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អសោភ័ណភាពខេត្ត យ៉ាងស្រស់បំព្រងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior