logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព និងអនាម័យបរិស្ថាន
31
15-Nov-2022
Sub-nation news
Link

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព និងអនាម័យបរិស្ថាន ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំទ្រា និងឃុំថ្មី។

លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ដោយមានការសហការរវាងមន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយនឹងអង្គការ (Water Aid Cambodia) បានបើកវគ្គបណ្តុះបណ្ដាលគ្រូបង្គោល ក្នុងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្ន តាំងពីថ្ងៃទី ២៥-២៦ខែសីហា ឆ្នាំ២០២២ កន្លងមកដូច្នេះគោលបំណងនៃវគ្គបណ្ដុះបណ្ដាលថ្ងៃនេះគឺ បង្កើនការយល់ដឹងរបស់ថ្នាក់ដឹកនាំឃុំភូមិ ឃុំ ហើយក៏ឱ្យយល់ច្បាស់អំពីភាពខុសគ្នារវាងអនាម័យ បរិស្ថាន ការសម្អាត និងការទុកដាក់ទឹកឱ្យមានសុវត្ថិភាព ហើយក៏ជួយដល់ថ្នាក់ដឹកនាំភូមិឃុំរបស់យើងយកចំណេះវិជ្ជាដែលបានសិក្សារៀនសូត្រ ទៅអនុវត្តផ្ទាល់ និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើងបានយល់ជ្រាប ហើយក៏ពង្រឹងដល់ថ្នាក់ដឹកនាំភូមិ -ឃុំ ឲ្យមានភាពក្លាហានលើកពីបញ្ហាប្រឈមដែលទាក់ទងពីបញ្ហាអនាម័យទឹកស្អាត ដែលមានក្នុងសហគមន៍ ដើម្បីរកដំណោះស្រាយជូនប្រជាជនដែលងាយរងគ្រោះនិងរងគ្រោះ ដើម្បីដាក់ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំ។

លោកជំទាវ ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ចូលរួមស្ដាប់ការបង្រៀនរបស់គ្រូបង្គោល ដើម្បីបានយល់ដឹងច្បាស់ សម្រាប់យកទៅអនុវត្តបន្ត និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងឲ្យបានលទ្ធផលល្អប្រសើរ។

លោកស្រី ស៊ន ភារម្យ អភិបាលរងស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា៖ នៅទូទាំងស្រុកកណ្ដាលស្ទឹង មានបណ្ដាញទឹកស្អាតប្រើប្រាស់ចំនួន ១៣,០០៤ ខ្នងផ្ទះ លើខ្នងផ្ទះសរុប ២៣,៤៥៩ ខ្នងផ្ទះ ស្មើនឹង ៥៥%។ចំពោះអនាម័យបរិស្ថាន នៅទូទាំងស្រុកកណ្ដាលស្ទឹងប្រជាពលរដ្ឋមានខ្នងផ្ទះប្រើប្រាស់បង្គន់សរុបចំនួន ២៣,៤៥៩ ខ្នងផ្ទះ លើខ្នងផ្ទះសរុបចំនួន ២៣,៤៥៩ ខ្នងផ្ទះ ស្មើនឹង 100% ក្នុងនោះខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនសរុបចំនួន ២៣,១៣៦ ខ្នងផ្ទះ ស្មើនឹង ៩៨,៦២% និងក្នុងផ្ទះប្រើរួមចំនួន ៣២៣ ខ្នងផ្ទះ ស្មើនឹង ១,៣៨%៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior