logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងចំនួន ៧ឃុំ ស្មើនឹង ៤៥០គ្រួសារ
45
10-Nov-2022
Sub-nation news
Link

នៅថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល​ខេត្ត​ស្ទឹង​ត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃ​ថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងចំនួន ៧ឃុំ ស្មើនឹង ៤៥០គ្រួសារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កម្លាំងប្រដាល់អាវុធទាំងបីប្រភេទ និង លោក លោកស្រី ដែលជាប្រធាន អនុ​ប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ពិធីនេះបានប្រព្រឹត្តិនៅ ទួលប្រាសាទព្រះគោ ស្ថិតក្នុង​ស្រុកថាឡាបរិវ៉ាត់។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា÷ អំណោយដែលបាននាំយកមក​ចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។

សូមបញ្ជាក់ផងដែរ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង៤៥០គ្រួសារ ក្នុងឱកាសនោះរួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior