នាព្រឹកថ្ងៃសុក្រ ០៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង អមដំណើរដោយ ឯកឧត្ដម អភិបាលរងខេត្ត លោកប្រធានមន្ទីរ ពាក់ព័ន្ធ និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដំឡើង វេទិការៀបចំពិធី ប្រណាំងទូក ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង និងការស្ថាបនាច្រាំងទន្លេវ៉ៃគោ(ទំនប់តាណេង) ផ្នែកខាងត្បូង ដែលបច្ចុ ប្បន្នសម្រេចបានលទ្ធផលស្ទើរតែរួចរាល់ហើយ ដើម្បីត្រៀមសម្រាប់ប្រារព្ធពិធីប្រណាំងទូកផ្លូវការ នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៨ខាងមុខ៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង