logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្តាល គាំទ្រជំហរម៉ឺងមាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ និងសន្តិភាព
112
11-Oct-2018
Sub-nation news
Link

រដ្ឋបាលខេត្តកណ្តាល តំណាងអោយ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់បាន ចេញញ្ញត្តិគាំទ្រនូវជំហរយ៉ាងម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន គឺមិនដោះដូរអធិបតេយ្យជាតិ, សន្តិភាព របស់ប្រទេសជាមួយជំនួយបរទេសឡើយ ហើយប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជា ត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យភាព អធិបតេយ្យរបស់ប្រទេស ការពារសន្តិភាពរបស់ប្រទេសផង ដែរ។

ប្រសាសន៍យ៉ាងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានេះ គឺក្នុងឱកាសដែលសម្តេចជួបសំណេះសំណាលជាមួយសហគមន៍ និស្សិត និងកម្មសិក្សាការីខ្មែរ នៅ ប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ថ្មីៗនេះ។

គួររំលឹកដែរថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ តំណាងប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា សហភាពអឺរ៉ុបបានត្រៀមដាក់សំណើរឲ្យលុបចោល ការអនុគ្រោះពន្ធមកលើទំនិញរបស់កម្ពុជា នាំចូលទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ុប ដោយលើកហេតុពីស្ថានភាពសិទ្ធិ មនុស្ស និងសិទ្ធិការងារនៅកម្ពុជា។

សូមបញ្ជាក់ថា ទំនិញរបស់ប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ភាគច្រើន គឺជាផលិតផលកាត់ដេរសម្លៀក បំពាក់ និងស្បែកជើង ដោយនាំចូលក្រោមការអនុគ្រោះពន្ធ ដោយរកប្រាក់ ចំណេញបានជាង៦០០លានដុល្លារ ក្នុង១ឆ្នាំៗ៕ គឹមអាន

ខាងក្រោមនេះជាញ្ញត្តិទាំងស្រុង៖

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior