នាព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០១៧ ឯ.ឧ គួច ចំរើន អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋ ២១០ គ្រួសារ រួមមាន អង្ករ ២៥គីឡូ មី១កេស ទឹកសុទ្ធ ១ដបធំ(២០លីត្រ) ទឹកត្រី១យួរ ទឹកស៊ីអៀវ ១យួរ និងថវិកាក្នុង១គ្រួសារចំនួន ២ម៉ឺនរៀល ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងបានចុះពិនិត្យគម្រោងជួសជុល និងកែលម្អផ្លូវគល់ស្ពានកោះប៉ែន សង្កាត់សំបួរមាស មកដល់ផ្លូវព្រះសីហនុ ប្រវែងប្រមាណ ១០០០ម៉ែត្រ ក្នុងក្រុងកំពង់ចាម៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម ( ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៧)