logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម
60
28-Sep-2022
Sub-nation news
Link

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ពិធីនេះ បានរៀបចំនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ជាច្រើនរូបទៀត។

ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្ដេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសកលវិទ្យាធិការសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បី លើកកម្ពស់ គុណភាពប្រសិទ្ធភាព និងសីលធម៌ នៃការអប់រំថ្នាក់ឧត្តមសិក្សា។ ឯកឧត្តមបន្តថា ថ្ងៃនេះ ជាទិវាដ៏មហាឱឡារិក អធិកអធមក្រៃលែងដែលសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តចំពោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពល ខេមរ ភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាគណៈអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបទាំង បីកម្រិតមាន ចំនួន ១.៥០៥នាក់ ក្នុងនោះស្រីចំនួន ៦៥៨នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ចូលរួមអបអរសាទរនៅជ័យលាភីរបស់និស្សិតទាំងអស់ ដែលសមិទ្ធផលនេះ ជាធនធានយ៉ាងសំខាន់ ដែលទាំងនេះគឺជាមោទនភាព របស់ឪពុក ម្ដាយ ដែលបានខិតខំលះបង់ យ៉ាងច្រើន ដើម្បីផ្ដល់ឱកាសឲ្យកូនបានសិក្សារហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ព្រោះវា ជាកត្តាធំសម្រាប់ឲ្យប្រទេសជាតិរបស់យើង អាចធ្វើការអភិវឌ្ឍន៍រីកចម្រើន ដោយចីរភាព និងនិរន្តរភាព។ ម្យ៉ាងទៀត ប្រទេសយើងមានភ័ព្វសំណាង ដោយមានយុវជនច្រើន ហើយបរមាណនៃយុវជនរបស់យើងត្រូវមានគុណភាព ត្រូវមានចំណេះដឹង ពោលសូម្បីតែចំណេះដឹងវិជ្ជាជីវៈ ដែលអាចបំពេញការងារជំនាញជាច្រើនបាន ក៏យើងត្រូវការដែរ ជាពិសេស សម័យប្រកួតប្រជែងទីផ្សារសេរី យើងចាំបាច់ត្រូវខិតខំបង្កើនសមត្ថភាព របស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior