logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ទាក់ទងនឹងការកាត់ជ្វៀលដី នៅតំបន់ឃុំអូរសោម ស្រុកវាលវែង
65
18-Sep-2022
Sub-nation news
Link

ពោធិ៍សាត់ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ស្រទាប់មហាជន ទាក់ទងនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លើការកាត់ជ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ  ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺសម្រាប់តែប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំ និងទុកជាដីបម្រុង របស់ខេត្ត ដោយបែងចែកជាតំបន់ប៉ៃតង លឿង និងក្រហម។

ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សាអូរសោម ដោយបានការចូលរួមពីឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកវាលវែង ព្រមទាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

ឯកឧត្តម ចេង ឡៃ បានថ្លែងថា ការចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋនាពេលនេះ គឺក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមជាតំណាងរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលឯកឧត្តម មានភារកិច្ចផ្ទាល់ខ្លួនជាចាំបាច់ មិនបានចុះមកដោយផ្ទាល់។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានការគាំទ្រច្រើនលើសលប់ រហូតទៅដល់ជាង៩២ភាគរយ ជុំវិញការបោះឆ្នោតកន្លងទៅ និងសូមឱ្យបន្តការគាំទ្របន្ថែមទៀត ដើម្បីទទួលបានសមិទ្ធផលថ្មីៗ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម បានបន្ថែមទៀតថា វ៉ារីអគ្គិសនីអាចដំណើរការទៅបាន គឺដោយសារយើងមានធនធានធម្មជាតិ ជាច្រើន(ព្រៃឈើ) ទើបបង្កើតបានជាទឹក ដូច្នេះបើបងប្អូននៅតែកាប់រានទន្ទ្រានដីព្រៃ និងព្យាយាមលុបដីបាតអាងបន្តទៀត នឹងខាតបង់ប្រយោជន៍រួម និងផលប្រយោជន៍ជាតិយ៉ាងធំ ព្រោះយើងត្រូវការរក្សាទុកព្រៃសហគមខ្លះ ដើម្បីជាប្រយោជន៍សហគមរស់នៅ។

ឯកឧត្តម បានព្រមានដកហូតផ្ទៃដីបាតអាង នឹងចាត់វិធានការចំពោះមន្រ្តីខិលខូច និងប្រជាពលរដ្ឋទំាងឡាយណា ដែលបានឃុបឃិតគ្នាលក់ដីរដ្ឋ ដោយអះអាងថានឹងយកដីទាំងនោះមករក្សាទុកជាប្រយោជន៍សហគមន៍ ព្រមទាំងផ្តល់លទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំ និង ទុកជាដីបម្រុង របស់ខេត្ត  ដោយបែងចែកជាតំបន់ប៉ៃតង លឿង និងក្រហម។

ឯកឧត្តម ចេង ឡៃ ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹង និងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាករណីឆក់ត្រី ការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងល្បែងស៊ីសងជាដើម ត្រូវបង្ក្រាបឱ្យខាងតែបាន។

ស្របពេលគ្នានោះ ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១លានរៀលប្រចាំខែ និងឧបត្ថម្ភកាណូតស្មាច់ ៣គ្រឿង ជូនដល់រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងបរិស្ថាន ដើម្បីធ្វើការឆ្លើយតបជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងចាត់វិធានការបង្ក្រាបចំពោះបទល្មើសដែលកើតមាន នៅក្នុងមូលដ្ឋាន។

ដោយសម្តែងនូវក្តីអាណិតស្រលាញ់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តម អេង គន្ធា និងលោកជំទាវ បានបរិច្ចាកថវិកាផ្ទាល់ខ្លួន បោះពុម្ពអាវស្រលាញ់បរិស្ថាន និងនាំយកមី ទៅចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងឃុំអូសោម ប្រមាណជិត១ពាន់គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអាវ១ និងមី១កេស។ ដោយឡែកជនចាស់ជរា និងគ្រួសារជនជាតិដើមភាគតិច ប្រមាណ៧០នាក់ ទទួលបានសម្លៀកបំពាក់ចាស់ទុំ ម្នាក់១កំប៉្លេរ និងបានបន្តចាក់លែងកូនត្រីចម្រុះ ជិត១ម៉ឺនក្បាល ចូលក្នុងផ្ទៃទឹកអាងវ៉ារីអគ្គិសនីស្ទឹងអាត៉ៃផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior