logo
Header Logo
News Detail
thumbnail
លោកជំទាវ បាន ស្រីមុំ ឣភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំប្រជុំត្រៀមរៀបចំការការពារសន្តិសុខ សណ្តាប់​ធ្នាប់សង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ
61
31-Aug-2022
Sub-nation news
Link

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ឣភិបាល នៃគណ:ឣភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ​គណ:បញ្ជាការឯក​ភាព​រដ្ឋបាលខេត្ត ដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងទិសដៅការងារបន្ត ព្រមទាំងរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងអំឡុងពេលពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, ប្រធានគណៈបញ្ជាការឯក​ភាពរដ្ឋបាល​ក្រុង ស្រុក, លេខាធិការដ្ឋាន, និងសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ​មួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញ និងលើកទឹក​ចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិ​ត​ខំ​យកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោ​ល​នយោ​បា​យ (ភូមិ ឃុំ មានសុវត្ថិភាព) នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារ​ល្បាត​តាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅតាមបណ្តាអធិការដ្ឋាន នគរបាល និងតាមប​ណ្តា​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមាន មន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បី​ត្រៀ​មដោះ ស្រាយបញ្ហាផ្សេង ៗជូនប្រជាព លរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានទាន់ពេលវេលា ៕

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ អាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខឱ្យបានល្អ ជូន​ប្រជាពលរដ្ឋ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ គឺបងប្អូនប្រជាពលរដ្ឋត្រឡប់មកលេងស្រុកកំណើតច្រើន ដូច្នេះកងកម្លាំងសមត្ថ​កិច្ចត្រូវឈរនៅតា​ម​គោ​លដៅទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់ពលរដ្ឋ កុំឱ្យមានការកកស្ទះ ហើយ​ចំពោះកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ត្រូវពង្រឹងអំពីវិធានការកូវីដ-១៩ ឱ្យបានម៉ត់ចត់បំផុត និងបន្តយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម បញ្ហាអនាម័យបរិស្ថាន នៅតាម​ទីវត្តអា​រ៉ាម និងតាមបណ្តាតំបន់ ទេសចរណ៍នានា ក្នុងខេត្ត ផងដែរ ។

សូមបញ្ជាក់ថា៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែល ប្រជាពលរដ្ឋខ្មែរ យើង តាំងពីបុរាណមក តែងតែប្រារព្ធធ្វើឡើង រយៈពេល ១៥ថ្ងៃ ដោ​​យគិ​ត​​ចាប់​ពីថ្ងៃ ០១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ហើយនៅក្នុងពិធីបុណ្យនេះ គឺមានជំនឿទាក់ទិននឹ​ង​កា​រ​ពូន​ភ្នំខ្សាច់ ដែលប្រជាពលរដ្ឋខ្មែរយើងទូទៅយល់ថា ជាការឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វ​ការីជនទាំ​ងឡាយដែលបានលាចាកលោក ឬដើម្បីលុបលាងនៅអំពើបាបកំហុស ដែលធ្លាប់​បានប្រព្រឹត្តិ​ផងដែរ​៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior