logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត
48
29-Sep-2022
Sub-nation news
Link

រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយ មាន ការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិ បាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

យោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្ត បានសម្រេចបង្កើតក្រុមការងារប្រតិបត្តិការចំនួន ០៣ ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមនៅក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

-ចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួម នៅក្នុងក្រុង​ព្រះសី​ហនុ ខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវក​ម្មផ្លូវភេទ

-ចុះត្រួតពិនិត្យអំពីភាពស្របច្បាប់ នៃជនបរទេស និងភាពស្របច្បាប់ នៃការប្រើប្រាស់កម្លាំងពលកម្ម ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា

-ចុះត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ និងឯកសារពាក់ព័ន្ធដទៃផ្សេងទៀត

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណីការជួញដូរមនុស្ស ការចាប់បង្ខាំងមនុស្ស ការធ្វើទារុណកម្មការ​បង្ខំឱ្យធ្វើ​ការ ការជំរិតទារប្រាក់...។ល។

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់

-រាល់ការចុះអនុវត្តការងារត្រូវមានការសម្របសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

-ធ្វើកំណត់ហេតុរាល់ការចុះត្រួតពិនិត្យទីតាំងនីមួយៗ និងបូកសរុបលទ្ធផលការងាររាយការណ៍ជូនឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

-រៀបចំកសាងសំណុំឯកសារស្របតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ

-ប្រធានក្រុមការងារនីមួយៗ អាចប្រគល់សិទ្ធិដឹកនាំជូនអនុប្រធានក្រុម ដើម្បីដឹកនាំក្រុមការងារចុះបំពេ​ញ​ភា​រកិច្ចនៅទីតាំងណាមួយ តាមស្ថានភាពជាក់ស្តែង

-ថតវីដេអូសកម្មភាព និងថតរូបភាពប្រតិបត្តិការតាមទីតាំងនីមួយៗសម្រាប់ទុកជាឯកសារ

-ក្រុមការងារនីមួយៗមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទទៅតាមទំហំការងារជាក់ស្តែង

-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តមប្រធានគណៈបញ្ជាការឯ​កភាពរដ្ឋ​បា​លខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior