logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ អញ្ជើញប្រកាសចូលកាន់តំណែង អភិបាលស្រុកបូរីជលសារ
88
20-Sep-2022
Sub-nation news
Link

តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត  លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធាន សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងលោក លោកស្រី មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកជាច្រើនកុះករ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ការប្ដេជ្ញាចិត្ត ទាំង ០៧ចំណុច របស់លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ ដោយពង្រឹងការអនុវត្តតាមតួនាទី ភារកិច្ច គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងអភិក្រមទាំង៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពប្រកបដោយប្រសិទ្ធភាព រក្សាសាមគ្គីភាពផ្ទៃ ក្នុងឱ្យបានល្អប្រសើរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមាគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារនៅក្នុងអង្គភាព ឱ្យមានភាពប្រសើរឡើង និងគុណភាព ក្នុងន័យបម្រើសេវាជនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដើម្បីជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ គណៈអភិបាលខេត្ត ត្រូវពង្រឹងយន្តការគ្រប់គ្រងនៅថ្នាក់ឃុំ-សង្កាត់ គឺត្រូវពង្រឹងតួរអង្គទាំង៥ ឲ្យលើកកម្ពស់ការបំរើសេវាជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និងមេភូមិ តួរអង្គទាំង ៥នេះ ត្រូវយកចិត្តទុកដាក់អនុវត្តតួរនាទី ភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងកែលំអរឥរិយាបថ ក្នុងការប្រើប្រាស់ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ ដោយមិនត្រូវធ្វើការរើសអើង ឬ បែងចែកបក្សពួក និន្នាការនយោបាយនោះឡើយ។

សូមជម្រាបជូនដែរ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យសម្រេចលេខ ៧០៤ អ.ន.ក្រ.ត.ត ដោយសម្រេចតែងតាំង លោក ទុយ សុភ័ក្រ ពីអភិបាលស្រុកបូរីជលសារ ជាអភិបាលរងខេត្តតាកែវ និងសម្រេចតែងតាំងលោក ស៊ូ ភិរម្យ ពីអភិបាលរងស្រុកទ្រាំង មកជាអភិបាលស្រុកបូរីជលសារ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior