logo
Header Logo
News Detail
thumbnail
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាដោះស្រាយ លើការលិចលង់ដោយជំនន់ទឹកភ្លៀង
57
14-Sep-2022
Sub-nation news
Link

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាដោះស្រាយ លើការលិចលង់ដោយជំនន់ទឹកភ្លៀង ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីជំនាញពាក់ព័ន្ធ នៅក្នុងខណ្ឌច្បាស់អំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដែលគណៈកម្មការនេះត្រូវធ្វើការសិក្សា នៅតំបន់ច្បារអំពៅនេះឱ្យបានហ្មត់ចត់។ ក្រោយការសិក្សាបញ្ចប់ យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនឹងធ្វើការសិក្ក្សារទៅលើទីតាំងចំនួន៤ សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រានិងព្រែកបារាំង។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកាបានធ្វើការសិក្សាបង្កើតជាប្លង់គោល នៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ ដូច្នេះក្រុមការងារក៏ដូចជាគណៈកម្មការត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ២០៣៥នេះជាគោល។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិចនៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះត្រូវតែធ្វើ ដោយលោកឃួង ស្រេងបានស្នើឱ្យអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឲ្យដឹងពីទំហំនៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងផងដែរថា៖ ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ អោយចៀសផុតពីការលិច ទឹកភ្លៀងនៅរដូវវស្សានេះត្រូវអនុវត្តវិធាន ក្នុងនោះមាន៖ យើងវិធានការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ៣០ម៉ែត្រ ទទឹង ២០ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១៧២៦ម៉ែត្រ។ ជីកស្តារប្រឡាយព្រែកប្រា អោយបាន ទទឹង២០ម៉ែត្រ ប្រវែង៩៦៥ម៉ែត្រ និងដោះស្រាយសំណង់មិនរៀបរយមួយចំនួននៅលើព្រែកប្រានេះផងដែរ។ តែទោះបីជាយ៉ាងណាក្តី គណៈកម្មការត្រូវសិក្សាឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើគម្រោងទាំងនេះ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior